ជាស្រីស្អាតដូច Pooklook ទោះនៅផ្ទះក៏ស៊ិចស៊ីមួយទំហឹង

ថៃ៖​ មិនត្រឹមតែមានរូបសម្រស់និងសមត្ថភាព ដែលធ្វើហ្វេនជាច្រើនកាន់តែមានការគាំទ្រនោះទេ តែ តារាស្រី Pooklook Fonthip ថែមទាំងមានការលេងខ្លួនដ៏ទាក់ទាញគួរជាទីចាប់អារម្មណ៍ ស្ទើរតែគ្រប់ពេល បើទោះបីជាពេលស្នាក់នៅផ្ទះក៏ដោយ។

ជាក់ស្ដែង ថ្មីៗនេះ Pooklook ក៏បានជ្រើសរើសការតែងខ្លួនមួយបែបទៀត ដែលបានបង្ហាញនៅលើបណ្ដាញសង្គម ជាមួយនឹងស្លៀកខោខូវប៊យខ្លី និងអាវពណ៌ក្រហម ដែលជារូបភាពថតនៅក្នុងផ្ទះបាយ បង្អួតរាងដ៏មានមន្តស្នេហ៍គួរឲ្យចង់គយគន់យ៉ាងខ្លាំង។

លើសពីនេះទៅទៀត ក្រោយមក តារាស្រីរូបនេះ ស្រាប់តែបានផ្លាស់ប្តូររូបរាងដ៏ថ្មីស្រឡាងមួយទៀត នៅក្នុងឈុតអាវវាលពណ៌ស បញ្ចេញសាច់ ឈររៀបចំផ្កាយ៉ាងឡូយ ដែលធ្វើឱ្យទស្សនិកជនមិនតិចនាក់នោះទេ ស្រឡាំងកាំង ចំពោះសម្រស់របស់នាង ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖