រត់រួចម្នាក់​ និងចាប់បាន​ ៣ នាក់​ ជាបក្សពួកក្រុមចោរឆក់ទូរសព្ទ័ដៃ

ភ្នំពេញ​៖​ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួន ជនសង្ស័យបាន ០៣ នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរសព្ទ័ដៃ) ថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ​២០២១ វេលាម៉ោង០៦នឹង០០នាទី នៅចំណុចមុខបុរីអ័រគីដេរ ផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៤ នាក់ (គេចខ្លួន០១នាក់ឈ្មោះ ហុង) មធ្យោបាយ ម៉ូតូ០២គ្រឿង ។

ជនសង្ស័យ០៣នាក់រួមមាន ៖១-ឈ្មោះ ស៊ឹម សុខលាភ (ត្រេន) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុ ញៀន) , ២-ឈ្មោះ ចាន់ ឆាវ៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) , ៣-ឈ្មោះ រ៉ា ណេ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារ ធាតុញៀន) រួមជាមួយបក្ខពួកគេចខ្លួន០១នាក់ទៀត បានជិះម៉ូតូ០២គ្រឿង ធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ិចម៉េក០១គ្រឿង ពីជនរងគ្រោះ ឈ្មោះ វ៉ាន់ ស្រីនុច ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាហ្វេអាម៉ាហ្សូន ស្នាក់នៅផ្ទះលេខ១៣៧ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនអ៊ិចម៉េក , សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខតាកែវ 1L-2384 , ២-ម៉ូតូម៉ាក CRS ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1HX-5558 របស់ជន សង្ស័យ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕ដោយ៖ធានី