ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែងរបស់មេឈ្មួញ ឈ្មោះថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប

 

ខេត្តឧត្តរមានជ័យៈ កន្លែងស្តុកឈើឥតច្បាប់មួយកន្លែង របស់ឈ្មោះ ថា ជាមេឈ្មួញជើងខ្លាំងប្រចាំស្រុកត្រពាំងប្រាសាទ ដែលមានចំណុច នៅខាងមុខផ្ទះរបស់មេឈ្មួញឈ្មោះ ថា រូបនេះផ្ទាល់ ស្ថិតនៅក្នុង ភូមិជីនិវត្ត ឃុំ ទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

 ជាក់ស្តែងនៅ ថ្ងៃ ច័ន្ទទី២១ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៨ និង៥១ នាទី ថ្ងៃ សារព័ត៌មានយើងបានចុះទៅដល់ទីកន្លែងស្ដុកឈើនោះផ្ទាល់ និងបានថតផ្ដិតយករូបភាពគំនរឈើជាច្រើនម៉ែត្រគីប ដែលដាក់ពង្រាយពាសពេញនៅទីនោះ យ៉ាងអនាធិបតេយ្យ ដោយគ្មាន អាជ្ញាធរ សមត្តកិច្ច និងមន្ដ្រី នៅក្នុងមូលដ្ឋាននោះចាប់បង្ក្រាបបើកភ្នែកមើលឃើញ និងធ្វើការចុះចាប់បង្ក្រាបឡើយ បណ្ដោយឲ្យមេឈ្មួញជើងខ្លាំងខាងបំផ្លាញព្រៃឈើរូបនេះ រកស៊ីបទល្មើសព្រៃឈើឥតច្បាប់បានយ៉ាងរលូន អស់រយៈពេលច្រើនឆ្នាំកន្លែងមកហើយ។

 សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មេត្តាជួយ មើលទៅក្នុងស្រុកត្រពាំងប្រាសាទផងទាទដែលនៅសព្ថ្ងៃនេះបទល្មើសព្រៃឈើកំពុង ហូរចូលមកលាក់ទុកនៅក្នុងស្រុកត្រពាំងប្រាសាទយ៉ាងអនាធិបតេយ្យ ដោយមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញ មន្ដ្រីបរិស្ថាន ជាពិសេសផ្នែករដ្ឋបាលព្រៃឈើ លោក ជៀល សុផល តែម្ដងបានឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើទាំងនេះកើតមានឡើងគគ្រឹកគគ្រេង ជាងថ្នូរទៅនិងការមិនបង្ក្រាបឡើយ៕