ល្បែងស៊ីសងបានកើតឡើងនៅ ផ្សារសាមគី្គត្រពាំងប្រាសាទជំនាញពាក់ព័ន្ធមិនបង្រ្កាប

This image has an empty alt attribute; its file name is 2021-06-21-14.07.21-473x1024.jpg

ខេត្តឧត្តរមានជ័យ យោងតាមប្រភពរាយការណ៏មកឲ្យដឹងថា ទីតាំងលេងល្បែងស៊ីសងនៅទីនេះមានដូចល្បែង កត់ឆ្នោត ល្បែង បៀរ អាប៉ោង នៅជុំវិញទីផ្សារនេះ។

 ប្រភពបង្ហាញរូបភាពមកឲ្យដឹងថា មានមេកត់ ឆ្នោត មានឈ្មោះប៉ាអាទ្រីជាកូនកញ្ចែងលក់ឲ្យចែវី មេឆ្នោតធំប្រចាំស្រុកត្រពាំងប្រាសាទ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

 មេឆ្នោតឈ្មោះចែវី បានបើកលក់អីវ៉ាន់ចាបហ្វួយផង បើកមេឆ្នោតផង ដោយបានកិច្ចការពារយ៉ាងរឹងមាំ ព្រោះការបើកល្បែងយ៉ាងជំហរបែបនេះ ក៏ដោយសារមានសមត្ថកិច្ចចូលរួមបិទបាំងពីការបើកល្បែងនេះផងដែរ។

 យោងតាមប្រភពពីទីតាំងនេះបានបញ្ជាក់ថា ការបើកលេងមានទ្រងទ្រាយធំបែបនេះក៏ដោយសារតែបានត្រូវរូវ ជាមួយលោកអភិបាលស្រុក លោកអធិការស្រុក ប៊េអឹមស្រុក រួមទាំងជំនាញពាក់ព័ន្ធណាដែលមិនបង្រ្កាបនោះជាហេតុធ្វើឲ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលបានដាក់ចេញនោះសាបដូចទឹកមាត់។

 សង្គមស៊ីវិលលើកឡើងថា លុះត្រាណា អាជ្ញាធរមិនមានសមត្ថកិច្ច ហើ្យមិនចូលរួមទប់ស្កាត់ ជាហេតុធ្វើឲ្យបទបញ្ជាគ្មានប្រសិទ្ធិភាពទេ បើដាក់បទបញ្ជាមកហើ្យ មានការអុវត្តន៏លើបទបញ្ជានោះ ទើបប្រសើរ។

This image has an empty alt attribute; its file name is 2021-06-21-14.07.15-473x1024.jpg
This image has an empty alt attribute; its file name is 2021-06-21-14.07.10-473x1024.jpg
This image has an empty alt attribute; its file name is 2021-06-21-14.07.05-473x1024.jpg
This image has an empty alt attribute; its file name is 2021-06-21-14.06.59-473x1024.jpg