នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ក្រើនរំលឹក ត្រូវចូលរួមទប់ស្កាត់ការឆ្លង នៃមេរោគកូវីដ ១៩

សៀមរាប៖ លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និងសមាសភាពចូលរួម នាយករង នាយផ្នែក មេក្រុមនិងជំនាញពាក់ព័ន្ធ ចំនួន២១នាក់ ចូលរួមកិចប្រជុំ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅអាគារដ្ឋបាល។
លោក ពៅ ស៊ា បានក្រើនរំលឹក​​ ក្នុងកិច្ចប្រជុំ ដល់យោធិននិងគ្រូសារ​ ត្រូវចូលរួមគោរពតាម ការអនុវត្តនូវវិធានការ​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ ១៩ ចូលក្នុងសហមគមន៍ ដោយផ្អែកទៅលើស្ថានភាពនៃការឆ្លង ជំងឺកូវីដ ១៩​ ក្នុងព្រឹត្តិការ​ សហគមន៍២០កុម្ភៈនៅមិនទាន់មានភាពធូស្រាលនៅឡើយ​ ក្នុងនេះខេត្តសៀមរាបក៏មានអ្នកឆ្លងថ្មីជាបន្តបន្ទាប់​។ ក្នុងកាលៈទេសៈនេះ​ ដើម្បីធានាការពារមេរោគនេះដល់បងប្អូន សូមចូលរួមអនុវត្ត ការណែនាំរបស់​ រាជរដ្ឋាភិបាល​ក្រសួងសុខាភិបាល​ និងរដ្ឋបាលខេត្ត​ ដោយអនុវត្តអោយបានម៉ឺងម៉ាត់​ និងខ្ជាប់ខ្ជួន​ នូវវិធានសុខាភិបាល​ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​និងត្រូវប្រកាន់ខ្ជាប់ជានិច្ច តាមអនុសាសន៍ សម្តេចតេជោ​ ហ៊ុន​ សែន ៣កុំ ៣ការពារ ដើម្បីក្រុមគ្រួសារ​ និងការពារ សហគមន៍អោយជៀសផុតពីជំងឺកាចសាហាវនេះ។
លោក ពៅ ស៊ា ក៏បានដាក់ទិសដៅការងារដល់បណ្តាផ្នែក ក្រុមនិងជំនាញពាក់ពន្ធ័ទាំងអស់ ត្រូវធ្វើបន្តនិងបន្ថែមការងារថ្មីដើម្បីអនុវត្តន៍ អោយកាន់តែមានប្រសិទ្ធិភាព នូវរាល់បទបញ្ជាដែលបានដាក់ចេញ។
ត្រូវបន្តផ្សព្វផ្សាយអោយបានទូលំទូលាយ ក្រើនរំលឹកឱ្យបានជាប្រចាំដល់បងប្អូននិងក្រុមគ្រួសារយោធិនពិការរបស់យើងអំពីវិធីការពារទប់ស្កាត់​ កាត់ផ្តាច់ការចម្លង មេរោគឆ្លងកូវីដ-១៩ និង(កូវីដ១៩បម្លែងថ្មី) ។
ត្រូវរាយការណ៍ រាល់សកម្មភាព ពលរដ្ឋចេញចូល ក្នុងមូលដ្ឋាន ដើម្បីធានាអោយបាន មិនអោយមានឆ្លងកូវីដ១៩ ក្នុងសហគមន៍។
ជំរុញបន្ថែម ទៅលើការ បង្កបង្កើតផលនិងការចិញ្ចឹមសត្វ តបតាមតម្រូវការទីផ្សានាពេលបច្ចុប្បន្ននិងទៅថ្ងៃខាងមុខ ដើម្បីឱ្យ គ្រួសារបងប្អូនយោធិនពិការយើងមានជីវភាពធូរធា និងបានល្អប្រសើឡើងថែមទៀត៕