យោធាចូលនិវឌ្ឍន៍ម្នាក់ដង្ហោយសុំថ្នាក់ដឹកនាំ ជួយអន្តរាគមន៍ករណីមន្ត្រីប៉ូលិសរុះរើផ្ទះរបស់គាត់

បន្ទាយមានជ័យ៖ យោធាចូលនិវឌ្ឍន៍ម្នាក់ រួមទាំងគ្រួសារ បានលើកដៃសំពះដង្ហោយសុំថ្នាក់ដឹកនាំស្រុក.ខេត្ត ជួយអន្តរាគមន៍ ខណ:នៅសុខៗមានមន្ត្រីប៉ូលិសម្នាក់មករុះរើលំនៅដ្ឋានរបស់គាត់ចោលពេលគាត់មិននៅ។
ម្ចាស់ផ្ទះដែលរងការលួចរុះរើមានឈ្មោះ ស្វាយ សាម៉េត ជាយោធាចូលនិវឌ្ឍន៍។ ចំណែកជនបង្កមានឈ្មោះស៊ុន សិទ្ធិ ហៅឃួញ ជាមន្ត្រីប៉ូលិសប៉ុស្តិ៍ ជប់វ៉ារី នៃស្រុកព្រះនេត្រព្រះ។ ទាំងពីរភាគី រស់នៅ ក្នុងភូមិ ប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។
លោកស្វាយ សាម៉េត បានរៀបរាប់ថា ដីមានទំនាស់ខាងលើ ជាដីកេរ្តិ៍ម្តាយរបស់គាត់ចែកអោយ។ក្នុងសម័យសង្គ្រាមព្រោះតែជាប់ភារកិច្ចជាយោធា រូបគាត់បានសង់ផ្ទះមួយខ្នងធ្វើអំពីឬស្សីនៅលើដីសម្រាប់ ស្នាក់នៅពេលមកលេងផ្ទះ។ ប៉ុន្មានឆ្នាំក្រោយប្រពន្ធ ជនបង្ក ដែលត្រូវជាសាច់ញាតិ បានមកសុំធ្វើផ្ទះនៅលើដីមួយចំហៀង ហើយរស់នៅជាធម្មតា។ លោកបន្តថា នៅឆ្នាំ២០១១ រូបគាត់ក៍ត្រូវចូលនិវឌ្ឍន៍និងដោយសាផ្ទះរបស់លោកទ្រុឌទ្រោមមេអង្គភាពបានផ្តល់ផ្ទះចាស់១ខ្នងអោយរូបលោកដឹកយកមកសាង សង់លើដីបន្តជីវិតគ្រួសារ
លោក សា ម៉េត អោយដឹងទៀតថា ក្នុងឆ្នាំ២០១៩ ក៍ស្រាប់តែមន្ត្រីប៉ូលិសឈ្មោះស៊ុន សិទ្ធិ ដែលសុំដីលោកនៅយកគ្រឿងចក្រឈូសដើមដូងដើមត្នោតរួមទាំងដំណាំផ្សេងទៀតរបស់លោកចោលអស់បង្កជារឿងជម្លោះ រូបលោកក៍បានប្តឹងទៅភូមិ.ឃុំ។ លុះមក ដល់ថ្ងៃ ទី៥ខែឧសភា ឆ្នាំ២០២១ ជនបង្កជាមន្ត្រីប៉ូលិសឈ្មោះស៊ុន សិទ្ធិ បានទៅរុះរើផ្ទះរបស់លោកចោលទៀត ទាំងរឿងបំផ្លាញដំណាំមិនទាន់បានដោះ ស្រាយ។

This image has an empty alt attribute; its file name is Screen-Shot-2021-07-06-at-1.06.19-PM.png


អតីតយោធារូបនេះបញ្ជាក់ថា ពេលគេរុះរើផ្ទះអស់រូបគាត់បានប្តឹងពីថ្នាក់ភូមិ.ឃុំ រហូតដល់ស្រុក តែមក ទល់ពេលនេះនៅតែគ្មានចំណាត់ការ។ ឯជនបង្កក្រៅ ពីមិនបានទទួលទោស ជននេះបែជាបង្ហាញភាពកោង កាច បក្ខពួកខ្សែខ្នង ដល់រូបលោកទៀត។ ហេតុដូច្នេះហើយ ទើបរូបលោកនិងក្រុមគ្រួសារ តាមរយះសារព័ត៍មានចំនួន៤ ដង្ហោយសុំថ្នាក់លើជួយផ្តល់យុត្តិធម៍ និងផ្តន្ទាទោសចំពោះជនបង្កតាមច្បាប់។
ជួបផ្ទាល់ជាមួយអ្នកកាសែត លោកស៊ុន សិទ្ធិ ដែលរងបណ្តឹងថា បានឈូសបំផ្លាញដំណាំង និងបានរុះរើផ្ទះគេពេលម្ចាស់មិននៅ លោកមិនសហការផ្តល់ព័ត៍មានទេ បើទោះបីក្រុមអ្នកកាសែតបង្ហាញពីឈ្មោះអង្គភាពរៀងៗខ្លួនហើយនោះ។ ផ្ទុយទៅវិញ មន្ត្រីប៉ូលិសរូបនេះ បញ្ចេញកំហឹង បង្ហាញអំណាចរបស់ខ្លួន ដោយចោទថាក្រុមអ្នកកាសែតទៅវាស់ដីរបស់គាត់ទៅវិញ ទាំងអ្នកកាសែតក្នុងដៃមានតែកាមេរ៉ាប៉ុណ្ណោះ។

This image has an empty alt attribute; its file name is Screen-Shot-2021-07-06-at-1.06.44-PM-1024x667.png


ក្នុងករណីនេះលោក អ៊ំ ហុយ ក្រុមប្រឹក្សាឃុំ ព្រះ នេត្រព្រះ បានអោយដឹងតាមទូរសព្ទ័ថា រឿងលោកយោធាចូលនិវឌ្ឍន៍នេះ រូបលោកបានហៅមកដោះ ស្រាយច្រើនលើកហើយ តែភាគីបង្ក មិនដោះស្រាយទេ។ មើលទៅភាគីបង្ក ហាក់មានឥទ្ធិពលខ្លាំង មិនស្តាប់ការដោះស្រាយរបស់អាជ្ញាធរសោះ អីចឹងទេ លោកក៍បានបញ្ជូនទៅស្រុកហើយដើម្បីដោះស្រាយបន្ត។
ចំណែក លោក ឃូ ពៅ អភិបាលស្រុក ព្រះនេត្រព្រះ បានថ្លែងតាមទូរសព្ទ័ថា ករណីខាងលើលោកបានហៅមកដោះស្រាយហើយ តែមិនទាន់សម្រេច។ដោយសាតែចុះមូលដ្ឋានជាប្រចាំ ពេលនេះរូបលោកកំពុងពិនិត្យសុខភាព។
លោកអភិបាលបញ្ជាក់ថា ក្នុងរយះពេលខ្លីខាង មុខនេះ លោកនឹងចុះដោះស្រាយម្តងទៀត ហើយអាចឈានដល់ការព្រមព្រៀង ដោយមិនចាំបាច់ដល់តុលាការ៕

This image has an empty alt attribute; its file name is Screen-Shot-2021-07-06-at-1.07.05-PM.png
This image has an empty alt attribute; its file name is Screen-Shot-2021-07-06-at-1.07.31-PM.png