ឯកឧត្តម កែវ សុថាបានចុះសាកសួរសុខទុក ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងមូលដ្ឋាន ឃុំជ្រៃធំ ដែលកំពុងធ្វើចត្តាឡីស័កចំនួន២៤គ្រួសារ

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៨.ខែកក្កដា.ឆ្នាំ២០២១ ឯកឧត្តម កែវ សុថា អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំព្រៃធំ រួមជាមួយលោក ស្រេង ហួត ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកកំពង់រោទិ៍ ជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម កឹង ឃន ប្រធានក្រុមការងារគណះបក្សប្រជាជនចុះជួយស្រុកកំពង់រោទិ៍ ព្រមទាំងសហការីជាសមាជិកក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក និងថ្នាក់ដឹកនាំគណះបក្សឃុំព្រៃធំ លោកមេភូមិបានចុះសាកសួរសុខទុកប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងមូលដ្ឋានឃុំព្រៃធំ ដែលកំពុងធ្វើចត្តាឡីស័កចំនួន២៤គ្រួសារ។
ជាមួយគ្នានេះដែរក្រុមការងារបានជួយឧបត្ថម្ភសំភារះជាគ្រឿងឧបភោគ បរិភោគរួមមាន÷

  • អង្ករចំនួន ៤៨០គីឡូ
  • ទឹកត្រី ២៤យួរ
  • ទឹកសុីអុីវ ២៤យួរ
  • ត្រីខកំប៉ុង ២៤យួរ
  • មីចំនួន ២៤កេះនិងម៉ាស់មួយចំនួនទៀត។
    ដោយក្នុង០១គ្រួសារទទូលបានអង្ករ ២០គីឡូក្រាម ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ត្រីខ០១យួរ មីម៉ាម៉ា០១កេះនិងម៉ាស់។
    *លោកក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រខ្វះខាតនិងអ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងឃុំជ្រៃធំនាពេលនេះ ចូលរួម ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ ឱ្យជាប់ជានិច្ចតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងតាមវិធានក្រសួងសុខាភិបាលនិងបើមិនមានការចាំបាច់សូមកុំចេញពីផ្ទះអោយសោះ ៕