នាយលេខាកងពលតូចលេខ៤១ ស៊ីដាច់ប្រាក់ខែ មន្ត្រីយោធាម្នាក់រហូតដល់ជាងពីឆ្នាំ

ខេត្តឧត្ដរមានជ័យ៖ មន្រ្ដីយោធាម្នាក់បម្រើការងារ នៅកងពលតូចលេខ៤១ ឈ្មោះសំ ហាន់ ឋានន្តរសក្ដិ ព្រិនបាលឯក អត្តលេខ១៨៩១០៧ ។នៅថ្ងៃទី២៤ខែកក្ដដាឆ្នាំ២០២១ បានលាតត្រដាងរឿង លោកអនុសេនីយ៍ឯកលោក សាន ស៊ីសាវុធ មានតួនាទីជានាយលេខា កងពលតូចលេខ៤១ ថាបានស៊ីដាច់ប្រាក់ខែរបស់ខ្លួនអស់ជាងពីឆ្នាំ ក្រោយជួយបញ្ចូលក្របខណ្ឌជាមន្រ្ដីយោធាពេញសិទ្ធ។

មន្រ្ដីយោធាខាងលើបានបន្តរថា ពេលគាត់សួរកប្រាក់ខែលោកអនុសេនីយ៍ឯកសាន ស៊ីសាវុធ តែងតែដោះសារថាបង់អង្ការមិនទាន់ដាច់ ពេលបង់ដាច់ធានាគាពេលណានិងអោយប្រាក់ខែវិញហើយ គឺយកប្រាក់ខែរបស់គាត់ទៅដោះបន្ទុកគ្រួសារ។
ពេលនេះ មន្រ្ដីយោធាខាងលើបានសំណូមពរទៅដល់ឯកឧត្ដម នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ និងថ្នាក់លើផ្សេងៗទៀត សូមជួយដល់រូបគាត់ផង ។ដែលប្រាក់ខែរបស់គាត់ជាងមួយលានរៀលក្នុងមួយខែត្រូវបានលោក អនុសេនីយ៍ឯក សានស៊ីសាវុធ បើកយកប្រាក់ខែស៊ីដាច់រហូតអស់ជាច្រើនឆ្នាំមកហើយ។

ជំុវិញករណីខាងលើលោកអនុសេនីយ៍ឯក សាន ស៊ីសាវុធ បានអោយក្រុមការងារយើងដឹងថា មិនមានកាត់ប្រាក់ខែដូចការចោទប្រកាន់នោះទេ ។