រោងសិប្បកម្មកែឆ្នៃក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អត់ច្បាប់ជាច្រើនកន្លែង មន្ត្រីជំនាញមិនបង្ក្រាប

ខេត្តឧត្តរមានជ័យៈ រោងសិប្បកម្មអត់ច្បាប់ជាច្រើនកន្លែងស្ថិតនៅចំណុច ភូមិត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានអស់លោកមន្ដ្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ សង្ស័យតែជាខ្សែស្រលាយរបស់មេព្រៃទាំងនោះក៏មិនដឹង ទើបបានជាអស់លោកមិនដែលចុះបង្ក្រាប។

សារព័ត៌មានយើងបានចុះទៅថតផ្ដិតយករូបភាពនៅទីកន្លែងនោះផ្ទាល់ ឃើញមាន ម៉ាស៊ីនតាបជ្រៀកឈូស និងឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគីប ឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹក មានជាងកំពុងធ្វើជាច្រើននាក់ លាន់ឮសម្លេងទ្រហឹងអឹងកងផ្អើលពេញភូមិ ស្ទើរតែបែកកណ្ដាស់ត្រចៀកអស់លោកមេព្រៃថែមទៀត តែបែរជាអស់លោក មន្ដ្រីជំនាញទាំងនោះធ្វើមិនដឹងមិនឮទៅវិញ។
ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំប្រាសាទ ក្នុងនាមលោកជាមាយសង្កាត់រដ្ឋបាលព្រៃឈើ គួរតែធ្វើការចាប់បង្ក្រាបហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យបទល្មើសធ្វើការបំផ្លាញព្រៃឈើធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ?
ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ដ្រីជំនាញថ្នាក់ជាតិ ជួយធ្វើការចុះបង្រាទីតាំងសិប្បកម្ម ជាច្រើនកន្លែងនេះផង បើសង្ឃឹមលើមន្ដ្រីជំនាញក្នុងស្រុកត្រពាំងប្រាសាទឲ្យធ្វើការបង្ក្រាបនោះគឹមិនងាយទេ៕