លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកងកម្លាំងនគរបាល ចំណុះស្នងការដ្ឋាន ទៅទទួលការចាក់វ៉ាក់សាំងលើកទី៣ (ដូសជម្រុញ) ប្រភេទ Asta zenica

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកងកម្លាំងនគរបាល ចំណុះស្នងការដ្ឋាន ទៅទទួលការចាក់វ៉ាក់សាំងលើកទី៣ (ដូសជម្រុញ) ប្រភេទ Asta zenica នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។

???? នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាលខេត្ត បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ (Astra Zeneca) ឬដូសជម្រុញ នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) ។

នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានមានមតិផ្តាំផ្ញើរ និងក្រើនរំឮក ណែនាំ ដល់កងកម្លាំងទាំងអស់ថា បើទោះបីជាយើងបានទទួលការចាក់វ៉ាក់សាំងដូសលើកទី៣នេះរួចរាល់ក៏ដោយ ក៏សូមបន្តយកចិត្តទុកដាក់ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ៕