អបអរសាទរ រដ្ឋាភិបាលសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង

ដោយ:កវី/សៀមរាប៖ រាជរដ្ខាភិបាលកម្ពុជា បាន សម្រេចដកហូតកំពង់ផែទេសចរណ៍ តំបន់ចុង ឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង ប្រគល់អោយរដ្ឋបាលខេត្ត សៀមរាប និងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រងវិញ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រី ដែលទើបទម្លាយពេលថ្មីៗនេះ។
យោងតាមលិខិតលេខ៣៩៦ សជណ.ហឆ ចុះថ្ងៃ ទី២៩ខែកក្កដាឆ្នាំ២០២១ របស់ទីស្តីការគណ:រដ្ឋមន្ត្រីដែលជម្រាបជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.ឯក ឧត្តមអភិបាលនៃគណ:អភិបាលខេត្តសៀមរាប បាន បញ្ជាក់ថា សំណើរសុំការណែនាំដ៍ខ្ពង់ខ្ពស់ពីសម្តរចតេជោនាយករដ្ឋមន្ត្រី លើបញ្ហានៃការអនុវត្តគម្រោង វិនិ យោគសាងសង់កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង នៅខេត្តសៀមរាប។
យោងលិខិតខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីជម្រាបជូនថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖
១.លុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាបខេត្ត សៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន។
២.ដកហូតទីតាំងវិនិយោគតំបន់ចុងឃ្នៀស ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បី គ្រប់គ្រងជាបណ្ដោះអាសន្ន។
៣.រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើទីតាំងវិនិយោគ ស្ថិតនៅតំបន់ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។
៤.បង្កើតគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយជាយថាហេតុអំពីសំណើរ សុំទូទាត់សំណងគម្រោងវិនិយោគរបស់ក្រុម ហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន ដោយឈរលើគោលការណ៍យុត្តិធម៌ សមធម៌ តម្លាភាព និងគណនេយ្យភាព ជាមួយនឹងការទូទាត់បំណុលពន្ធរបស់ក្រុមហ៊ុន។
៥.ត្រូវខិតខំអនុវត្តចំណុចទាំង៤ខាងលើអោយបាន។
ជាមួយនឹងការដកហូតកំពង់ផែរបស់ក្រុមហ៊ុនខាងលើ មកទុកជាសម្បត្តិរដ្ឋនេះ គេឃើញពលរដ្ឋក្នុងខេត្តទេសចរណ៍សៀមរាបអង្គរ ពិសេសអ្នកធ្លាប់ប្រកប របរដឹកភ្ញៀវ និងអ្នកប្រកបអាជីវកម្មក្នុងតំបន់ចុង ឃ្នៀស បង្ហាញក្តីរំភើប ដោយលើកឡើងថា មិននឹកស្មានថា មានថ្ងៃនេះ៕