អាជ្ញាសាលា! ការអនុវត្តដីកាសម្រេចរក្សាការពារ គឺផ្អែកលើឯកសារ

 សៀមរាប៖ លោកឡុង សារ៉ាត់ បាញបង្ហាញថា ការចុះអនុវត្តដីកាសម្រេចរក្សាការពារ គឺផ្អែកលើឯកសារ និងដីកាសម្រេចរបស់ចៅក្រម។
ការអះអាងនេះ ធ្វើឡើងក្នុងពេលកម្លាំងសមត្ថកិច្វដឹកនាំដោយលោកឡុង សារ៉ាត់ ចុះអនុវត្តដីកា សម្រេចរក្សាការពារ ដោយបោះបង្គោលលើព្រំដីទំ នាស់ស្ថិតក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
  ប៉ុន្តែ នៅរសៀលថ្ងៃទី២៨ ខែសីហា ក្រោយពេលក្រុមសមត្ថកិច្ចដកខ្លួនពីការអនុវត្តដីកាសម្រេច លោកសឿ សាវ៉ាត ដែលជាសហកូនបំណុល បានបរិយាយថា ដីទំនាស់នេះជាដីកេរ ដែលបានបែងចែកដល់បងប្អូនចំនួន៣នាក់ រួមមាន១.សឿ សាវុធ.២.សឿ សាវ៉ាត.៣សឿ សាវ៉ាង។ ពួកគាត់បានសង់ផ្ទះនៅរៀងខ្លួនមួយផ្នែកខាង មុខ ហើយនៅសល់មួយផ្នែកខាងក្រោយតាមកន្ទុយដីរៀងខ្លួន។ លុះថ្ងៃទី៥ខែកុម្ភះឆ្នាំ២០២១ ឈ្មោះសឿ សាវុធ បងបង្កើតបានស្លាប់។ លោកបន្តថា ក្រោយបងប្រុសឈ្មោះសឿ សាវុធ ស្លាប់ប្រហែល១សប្តាហ៍ក៍ស្រាប់តែ ប្រពន្ធរបស់គាត់ដែលត្រូវជាបងថ្លៃ ឈ្មោះនេត សុខា តាមរយះមេធាវី ហៅពួកគាត់ទៅបើកឯក សារបណ្តាំ ហើយបញ្ជាក់ថា ដីនៅផ្នែកខាងក្រោយ ប្អូនទាំង២បានប្រគល់អោយបង(អ្នកស្លាប់)អស់ហើយ។ឃើញដូច្នេះ ពួកគាត់ក៍បានទៅដាក់ពាក្យបណ្តឹងរក្សាការពារ ក្នុងបំណងទប់ស្កាត់ការលក់ដូរឬបញ្ចាំពីសំណាក់បងថ្លៃ។
     ជុំវិញករណីខាងលើនេះ លោកឡុង សារ៉ាត់ អាជ្ញាសាលនៃសាលាដំបូងខេត្តសៀមរាប បានថ្លែងតាមទូរសព្ទ័ថា រូបលោកពិតជាបានចុះអនុវត្តដីកា សម្រេចរក្សាការពារលើដីទំនាស់ក្នុងភូមិសង្កាត់ខាង លើប្រាកដមែន។ តែការចុះអនុវត្តនោះមិនសម្រេចទេ ព្រោះភាគីកូនបំណុលមានការប្រមូលផ្តុំតវ៉ា ក្នុងកំឡុងពេលកូវីដ។ លោកបន្តថា ចំពោះដីកាសម្រេចរក្សាការ ពាររបស់សហកូនបំណុល តុលាការបានសម្រេចលុបចោល ហើយចេញដីកាសម្រេចរក្សាការពារមកខាងសហដើមបណ្តឹងវិញ។ ចឹងការចុះអនុវត្តរបស់លោក គឺនៅតែបន្តធ្វើតាមដីកាសម្រេចរបស់ចៅក្រមដដែល គ្រាន់តែរកពេលវេលា។ ប៉ុន្តែបើចៅក្រមសម្រេច ដីកាជាថ្មីយ៉ាងណានោះ លោកនិងអនុវត្តតាមការជាក់ស្តែង។
​​​​     សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០២១ អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចរក្សាការពារលើដីទំនាស់ខាងលើ​ ហើយបានដកថយវិញក្រោយមានការប្រមូលផ្តុំតវ៉ា ដោយរងចាំពេលវេលាចុះអនុវត្តម្តងទៀត៕