បាញ់សម្លាប់ខ្លួន ដោយប្រើកាំភ្លើងច្នៃ នៅស្រុកស្វាយលើ

ដោយ:កវី/សៀមរាប៖បុរសម្នាក់ បាញ់សម្លាប់ខ្លួនដោយប្រើកាំភ្លើងច្នៃ(កាំភ្លើងឆ្នុក) កាលពីថ្ងៃទី ៣១ ខែសីហាឆ្នាំ២០២១
  របាយការណ៍ដែលផ្តល់ដោយ មន្ត្រីនគរបាលបានបង្ហាញថា ជនរងគ្រោះឈ្មោះ រើន ណារិន ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំតាសៀមស្រុកស្វាយលើ។
   របាយការណ៍បង្ហាញទៀតថា តាមការបំភ្លឺពីឈ្មោះ ខាវ ស៊ើង ភេទស្រីអាយុ៤៥ឆ្នាំ ជាម្តាយបង្កើតរបស់សព បានអោយដឹងថា កូនប្រុសរបស់គាត់បានប្រពន្ធឈ្មោះ មឿន ស្រីវ៉ាន់ កាលពីខែកក្តដាឆ្នាំ២០២១ ដោយបានរស់នៅជាមួយគាត់។ មួយរយះក្រោយមកគេបានទៅរស់នៅខាងឪពុកម្តាយក្មេករបស់គេឯខេត្តឧត្តរមានជយ័ហើយរកសុីនៅទីនោះ។  លុះថ្ងៃទី២៩ ខែសីហាឆ្នាំ២០២១នេះ កូនប្រុសខ្លួននិងប្រពន្ធបានមករស់នៅជាមួយខ្លួនវិញនៅភូមិខាងលើ។ ដោយគេបានយកកាំភ្លើងឆ្នុកមកជាមួយផងមិនដឹងគេបានមកពីណាទេ។ នៅថ្ងៃទី៣១ខែសីហា ២០២១នេះ ឪពុកម្តាយក្មេក តេទូរសព្ទ័មកប្រាប់ថាកូនខ្លួនរកប្រាក់បានមិនដែលសល់ទេចាយអស់ៗជួយមើលវាផង។ឮដូច្នេះខ្លួនក៍បានសួរទៅកូនប្រុស អំពីប្រាក់ដែលរកបាន តែ
កូនប្រសារប្រាប់ថា ពេលស្រវឹងប្តីយកទៅចាយអស់។
ពេលលឺដូចនេះខ្លួនក៍បានស្តីបន្ទោស ស្របពេលប្រពន្ធរាយការណ៍ម្តាយក្មេកផង គេក៍រត់ទៅយកកាំ ភ្លើងដែលទុកក្នុងផ្ទះមកបាញ់សម្លាប់ខ្លួនឯងតែម្តង។
     របាយការណ៍បញ្ជាក់ថា ក្រោយម្តាយបំភ្លឺរួច កំលាំជំនាញនៃអធិការនគរបាលស្រុក បានធ្វើការត្រូតពិនិត្យលើសាកសព គឺមានស្នាមមុតក្រោមចង្កាខាង ឆ្វេងធ្លាយចូលបំពង់ក ដោយគ្រាប់កាំភ្លើងឆ្នុកមានទំហំប៉ុនគ្រាប់បាដាងកង់។ ក្រៅពីនេះពុំមានស្នាកស្នាមផ្សេងទៀតឡើយ។ ចំណែកសាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា ពេលជនរងគ្រោះសម្លាប់ខ្លួនរួច ពួកគាត់បានឃើញកាំភ្លើងឆ្នុក នៅជាប់និងខ្លួនជនរងគ្រោះ។
     សមត្ថកិច្ចសន្និដ្ថានបានថា សាកសពពិតជាស្លាប់ដោយបាញ់សម្លាប់ខ្លួនឯងពិតប្រាកដម៉ែន ពុំពាក់ពន្ធ័និងករណីឃាតកម្មផ្សេងនោះឡើយ។ ក្រោយប្រគល់សាកសពអោយសាច់ញាតិយកទៅធ្វើបុណ្យអាវុធច្នៃ (កាំភ្លើងឆ្នុក)បានដកហូតយកមករក្សាទុកនៅអធិការស្រុក៕