ការរៀបចំតម្រង់បង្គោល និងបរិក្ខារទេសចរណ៍មួយចំនួនឡើងវិញនៅក្នុងរមណីយដ្ឋានអង្គរ

ដោយ:កវី/សៀមរាប៖ក្រុមការងារនាយកដ្ឋាន សណ្តាប់ធ្នាប់និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានរៀបចំតម្រង់បង្គោលឱ្យត្រង់ និងបរិក្ខារទេសចរណ៍មួយចំនួនឡើងវិញ។

គោលបំណងនៃការរៀបចំនេះ គឺដើម្បីធ្វើឱ្យមានសោភ័ណភាពល្អ ធានាជូននូវសុវត្ថិភាពដល់ ភ្ញៀវទេសចរក្នុងការធ្វើដំណើរ រក្សាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងតំបន់ រមណីយដ្ឋានអង្គរ៕