កាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅខ្លោងទ្វារជ័យក្រុងអង្គរធំ

ដោយ:កវី/សៀមរាប៖ មន្ត្រីអាជ្ញាធរជាតិអប្សរា កាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ នៅខ្លោងទ្វារជ័យក្រុងអង្គរធំ។
 ការអនុវត្តបែបនេះ គឺដើម្បីធានាសុវត្តិភាព ជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការការបាក់ធ្លាក់មែកឈើ ឬដួលរលំដើមឈើ ដែលនឹងអាចបណ្តាលឲ្យខូចខាតដល់ចម្លាក់ថ្មបង្កាន់ ដៃនាគផង និងបង្កលក្ខណះងាយស្រួលសម្រាប់ការទស្សនាទេសភាពខ្លោងទ្វារ។  អាជ្ញាធរជាតិអប្សរា បានពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើមួយចំនួនដែលមានហានិភ័យខ្ពស់។

 ដើមឈើដែលបានកាត់ដកហូតរួមមាន ដើមពង្រតូចៗ១១ដើម ស្នាយ២ដើម អាកាស្យា១ដើម ស្វាយ ១ដើម ឈើទាលតូច១ដើម ខ្ចាស់១ដើម និងស្លែងតូច១ដើម។ ដែលស្ថានភាពដើមឈើទាំងនេះ ដុះទ្រេតជាប់នឹងរចនាសម័្ពន្ធថ្មប្រាសាទ មានមែកដុះគ្របពីលើបង្កាន់ដៃនាគ។ ចំណែកដើមឈើបានកាត់ក្រីមែកចំនួន២២មែកចេញមាន ឈើទាល៦ដើម ចាន់១ដើម និងសិរមាន់១ដើម៕