លោកឧកញ៉ាហ៊ុយ ភៀវ នាំយកទេយ្យទានប្រគេនដល់វត្តចំនួន៤បន្ថែមទៀត


ដោយ:កវី/សៀមរាប៖ លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១ខែកញ្ញានេះបាននាំយកទេយ្យទានមួយចំនួន ប្រគេនដល់ព្រះចៅអធិការវត្តចំនួន៤ក្នុងក្រុងសៀមរាប រួមមាន វត្តស្វាយដង្គំ. វត្តស្វាយ. វត្តពោធិ៍២ដើម និងវត្តគោកតាឡុន។
វត្តនីមួយៗទទួលបាន៖ ទៀនវស្សា១គូរ , អង្ករចំនួន ១៥០គីឡូក្រាម , មីចំនួន ១០កេស , ត្រីខចំនួន ១០យួរ , ត្រងៀតចំនួន ៣គីឡូក្រាម , សាច់ក្រកចំនួន ៣គីឡូក្រាម , ទឹកត្រីចំនួន ៥យួរ , ទឹកស៊ីអ៊ីវចំនួន ៥យួរ , ទឹកបរិសុទ្ធចំនួន ១០យួរ , ប្រេងឆាចំនួន ៥លីត្រ , ម្សៅស៊ុបខ្នចំនួន ៣គីឡូក្រាម , មីសួចំនួន ៣គីឡូក្រាម , ស្ករសចំនួន ៣គីឡូក្រាម , អំបិលចំនួន ២គីឡូក្រាម , តែចំនួន ១គីឡូក្រាម , នំធុងចំនួន ១ធុង , ម៉ាស់ចំនួន ៣ប្រអប់ , អាស់កុលចំនួន ៤ដប , ចង្ហាន់ចំនួន ១ស្រាក់ និងបច្ច័យចំនួន ៨សែនរៀល ។
ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា ហ៊ុយ ភៀវ ក៍បានពាំនាំនូវការទូលសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា និងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
ជាមួយគ្នានោះ លោកឧកញ៉ា ហ៊ុយ ភៀវ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាផ្ញើរបស់លោក ទៀ សីហា ប្រគេនដល់ព្រះសង្ឃគ្រប់អង្គ ជួយបន្តផ្សព្វផ្សាយដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និង ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។ ដោយអនុវត្តនូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕