បញ្ជូនយុវជនវ័យ១៤ឆ្នាំទៅតុលាការ ករណីរំលោភសេពសន្ធវ:លើក្មេងស្រីវ័យ៦ឆ្នាំ

ដោយ:កវី/សៀមរាប៖កម្លាំងនគរបាលការិយា ល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៅព្រឹកថ្ងៃទី២ខែកញ្ញានេះ បានបញ្ជូនយុវជនវ័យ១៤ ឆ្នាំម្នាក់ទៅតុលាការ ករណីរំលោភសេពសន្ធវ:លើក្មេង ស្រីវ័យ៦ឆ្នាំ។
      នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត លោកវរសេនីយ៍ឯកជា ហេង បានអោយដឹងថា ជនសង្ស័យឈ្មោះគ.ស.គអាយុ១៤ឆ្នាំទីលំនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រ និគម។ជនសង្ស័យសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១ខែកញ្ញា នៅភូមិឃុំខាងលើ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះអ.ណ.វ អាយុ៦ រស់នៅភូមិឃុំជាមួយគ្នា។
    លោកបន្តថា កាលពីម៉ោង១៦និង០០នាទីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១  ឈ្មោះធី សុថាត់ ភេទប្រុសអាយុ ១២ ឆ្នាំ រស់នៅភូមិឃុំខាងលើ បានឃើញជនសង្ស័យនាំ ជនរងគ្រោះចូលក្នុងបន្ទប់ទឹក របស់ឈ្មោះរុនថាត់ ភេទស្រី អ្នកក្បែរខាងក៏បានទៅប្រាប់ ម្ដាយរបស់ខ្លួនឈ្មោះ ស៊ុយ រើន។ ខណ:នោះឈ្មោះស៊ុយ រើន ក៏បានដើរមកបើកទ្វារបន្ទប់ទឹក មើលស្រាប់តែឃើញជន សង្ស័យនិងជនរងគ្រោះកំពុងលើកខោស្លៀកទាំងពីរនាក់ ក៏នាំយកជនរងគ្រោះទៅប្រាប់ជីដូនឈ្មោះ ធាន រ៉ប ភេទស្រីអាយុ៧០ ឆ្នាំ ដែលកំពុងនៅនឹងផ្ទះ។ភ្លាមនោះសាច់ញាតិជនរងគ្រោះក៏បានយកជនរងគ្រោះមកប្ដឹងសមត្ថកិច្ច ហើយពេលបន្ទាប់ក៍បានចាប់ខ្លួនជនសង្ស័យតែម្ដង។
     លោកនាយការិយាល័យបញ្ជាក់ថា ករណីនេះសមត្ថកិច្ច បានអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីអនីតិជន
និងបានបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទ រំលោភសេពសន្ធវ:លើអនីតិជន៕