អាជ្ញាធរជាតិអប្សរាកំពុងជួសជុលបណ្តាញអគ្គិសនីតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ


ដោយ:កវី/សៀមរាប៖ក្រុមការងាររបច្ចេកទេស របស់អាជ្ញាធរជាតិអប្សរាកំពុងជួសជុលបណ្តាញអគ្គិសនី និងបណ្តាញបំភ្លឺតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរដែលកំពុងរងការខូចខាត។

ក្នុងនោះក្រុមការងារបានជួលជុលគ្រឹះ និងបង្គោលភ្លើងដែលពុក និងបាក់រលំដោយសាររថយន្តបុក ផ្លាស់ប្តូរខ្សែចរន្តចាស់ ខ្សែដែលឆ្លងចរន្ត និងអំពូលភ្លើង ព្រមទាំងសម្ភារៈបំភ្លឺមួយចំនួនផង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលយប់ ពិសេស លើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈ៕