អាជ្ញាធរជាតិអប្សរាសាងសង់ស្ពានបេតុងថ្មី២កន្លែងជំនួសស្ពានចាស់ដែលទ្រុឌទ្រោម

ដោយ:កវី/សៀមរាប៖អាជ្ញាធរជាតិអប្សរា បាននិងកំពុងសាងសង់សំណង់ស្ពានបេតុងថ្មីចំនួន២កន្លែង ជំនួសឱ្យស្ពានចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច។
ស្ពានទាំង២ រួមមានទី១ ស្ថិតនៅលើប្រឡាយរំដោះទឹកជំនន់ ក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពួក មានទំហំ២៦ម៉ែត្រ ទទឹង៤ម៉ែត្រ និងទី២ ស្ថិតនៅចំណុចឆ្លងស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ដែលមានប្រវែង២២ម៉ែត្រ ទទឹង៤ម៉ែត្រ។

ស្ពានទាំង២នេះក្រៅពីមានសារៈសំខាន់ជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាជនក្នុងឃុំដូនកែវ និងឃុំល្វា វាក៏ជួយដល់ការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធ ភាព ក្នុងការរំដោះទឹកជំនន់ពីតំបន់អង្គរ ក្រុងសៀមរាប និងទីរួមស្រុកពួក ទៅស្ទឹងពួក និងស្ទឹងព្រះស្រុក ធ្លាក់ចុះទៅបឹងទន្លេសាប៕