រន្ធត់!ដើមឈើរលំសង្កត់រថយន្តមួយគ្រឿងពេលម្ចាស់ចេញផុត

    ដោយ:កវី/សៀមរាប៖ រន្ធត់ រថយន្តមួយគ្រឿង ត្រូវដើមឈើរលំសង្កត់ខូចខាតធ្ងន់ធ្ងរ ពេលម្ចាស់ឈប់ចត ហើយចុះចេញផុត។
     ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី ៦ ខែ កញ្ញាឆ្នាំ ២០២១ ស្ថិតនៅមាត់ស្ទឹងសៀមរាប ជាប់នឹងកែងកាហ្វេប្រោន ក្នុងសង្កាត់សាលាកំរើកក្រុងសៀម រាប។
     រថយន្តរងគ្រោះ ម៉ាកឆែរ៉ូលែក ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ ២AÓ ៣២៥៨ ដែលមានម្ចាស់ឈ្មោះលឹម ឃាង ភេទប្រុសអាយុ៧១ឆ្នាំ ទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

    ក្នុងហេតុការណ៍នេះមិនបណ្ដាល ឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់រថយន្តនោះទេ។ ក្រោយកើតហេតុ សមត្ថ កិច្ចចុះមកដល់ទីតាំងពិនិត្យស្ថានការណ៍ និងបានកាត់ដើមឈើយកឡានចេញផងដែរ។
     បើតាមការបញ្ជាក់ពីម្ចាស់រថយន្ត ដែលរងគ្រោះក្នុងហេតុការណ៍នេះ បានបញ្ជាក់ថា ពួកគាត់មានគ្នាពីរនាក់ ដោយបានបើករថយន្តមកឈប់ចតនៅចំណុចកើតហេតុ ហើយចូលទៅផឹកកាហ្វេនៅហាង(ប្រោន) លុះពេលចេញមកវិញ មិនទាន់ដល់រថយន្តផងក៏ស្រាប់តែដើមឈើរលំសង្កត់រថយន្តរបស់គាត់តែម្ដង ពិតជាតក់ស្លុតមែនហើយ។
      ទោះបីយ៉ាងណា ករណីគ្រោះថ្នាក់នេះ គេនៅមិន ទាន់ដឹងថា រដ្ឋបាលខេត្តសៀមរាប អាចជួយជាសំណងបានខ្លះឬយ៉ាងណានោះទេ?។
      លោកលី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប មិនអាចសុំការពន្យល់បានទេ ដោយទូរសព្ទ័ហៅចូល តែមិនមានការឆ្លើយតប៕