ដាក់គុកពីរនាក់ប្តីប្រពន្ធរឿងលុយជាង៩ម៉ឺនដុល្លារ


ដោយ:កវី/ភ្នំពេញ៖តុលាការក្រុងភ្នំពេញបានចេញដីការឃុំខ្លួនដាក់ពន្ធនាគារ ពីរនាក់ប្តីប្រពន្ធក្នុងម្នាក់ ៗ ២ឆ្នាំ និងបង្គាប់អោយសងសំណងដល់ដើមបណ្តឹងចំនួន៩ម៉ឺន៤ពាន់ដុល្លារ ព្រមទាំងសងជម្ងឺចិត្ត៤៥ លានរៀល។
   កាលពីល្ងាចថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនជាប់ ចោទ ២នាក់តាមដីការដើម្បីបង្ហាញខ្លួននៅតុលាការក្រោមការចោទប្រកាន់បទឆបោក។
   សមត្ថកិច្ចបានអោយដឹងថា បុរសជាប្តីមានឈ្មោះអឿន គា អាយុ៥៥ឆ្នាំ.ប្រពន្ធឈ្មោះសេង ណាំង អាយុ៥៣ឆ្នាំ ជនជាប់ចោទទាំងពីរនាក់ស្នាក់នៅផ្ទះ លេខ១០៨ផ្លូវវេងស្រេងភូមិចោមចៅ សង្កាត់ចោមចៅខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។
    ប្រភពបន្តថា ការចាប់ខ្លួនអ្នកទាំង២សមត្ថកិច្ចបានអនុវត្តតាមអំណាចសាលក្រមរបស់តុលាការភ្នំពេញដែលបានផ្តន្ទាទោសដាក់ពន្ធនាគារអ្នកទាំងពីរ ក្នុងម្នាក់ៗ២ឆ្នាំ និងបង្គាប់អោយសងសំណងរដ្ឋប្បវេណីដល់ដើមបណ្តឹងចំនួន២នាក់ក្នុងទឹកប្រាក់៩៤០០០ដុល្លារនិងសំណងជំងឺចិត្ត៤៥លានរៀលក្រោមការចោទ ប្រ កាន់ពីបទ(ឆបោក)តាមមាត្រា៣៧៧ .៣៧៨.នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៨ នៅ ក្នុងរាជធានីភ្នំពេញ៕ប្រភព:CFN/