ចុះពិនិត្យដើម្បីដកហូត.កាត់ក្រីដើមឈើបង្កហានិ ភ័យតាមដងផ្លូវ៣៨ខ្សែនិងមាត់ស្ទឹង

    ដោយ:កវី/សៀមរាប៖ ខណ្ឌរដ្ឋបាលព្រៃឈើ រួមទាំងស្ថាប័នពាក់ពន្ធ័ កាលពីថ្ងៃទី៧ខែកញ្ញានេះ បានចុះពិនិត្យដើម្បីដកហូតនិងកាត់ក្រីដើមឈើបង្កហានិ ភ័យលើដងផ្លូវ៣៨ខ្សែរួមទាំងផ្លូវអមមាត់ស្ទឹង។
     ការចុះពិនិត្យដើម្បីអនុវត្តផែនការនេះគឺ ក្រោយពីដើមឈើដ៍ធំ១ដើមដួលរលំសង្កត់រថយន្តសេរីទំនើប ១គ្រឿងបង្កការខូចខាតយ៉ាងដំណំ។
     នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកម៉ុង ប៊ុនលិម បានអោយដឹងថា ឆ្លងកាត់ការពិនិត្យលក្ខណបច្ចេកទេសពេញមួយថ្ងៃ ឃើញមានដើមឈើចំនួន ៣២ដើមដែលកំពុងបង្កហានិភ័យ។ ក្នុងនោះមានដើមគគី.ដើមឈើទាល និងដើមចាន់គីរី។ ដើមឈើទាំង នោះគឺបានដាំតាំងពីសម័យអាណានិគមនិយមបារាំងក្នុងចន្លោះឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ ដែលមកទល់ពេលនេះមានអាយុកាល១២០ទៅ១៦០ឆ្នាំ។
     លោកបន្តថា ដោយសាអាយុកាលច្រើន និងមានកត្តាអាកាសធាតុ.ខ្យល់កន្ត្រាក់ ហើយដើមឈើមួយ ចំនួនមានជំងឺពុកផុយ និងមួយចំនួនទៀតរងផលប៉ះពាល់ដល់ការកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ផងដើមមួយចំនួនចាំបាច់ត្រូតកាត់មែកចេញដើម្បីជួយបន្ថយទំម្ងន់ដើម ឯមួយចំនួនដែលងាប់ស្រាប់ត្រូវដកហូតចេញ។
       ចំណែកលោកលី សំរិទ្ធ អភិបាលរងនិងជាអ្នក នាំពាក្យសាលាខេត្តសៀមរាប បានពន្យល់ថា ជាការ ពិតហើយដែលអាជ្ញាធរសម្រេចកាត់ក្រីមែកឈើបង្កហានិភ័យនៅក្នុងក្រុងសៀមរាប។ ធ្វើនេះគឺដើម្បីបញ្ជៀសការគ្រោះថ្នាក់ផ្សេងៗ។
     លោកបន្តថា ថ្មីៗនេះមានដើឈើដួលរលំសង្កត់ឡានរបស់ពលរដ្ឋបង្កការខូចខាតយ៉ាងខ្លាំង។ អីចឹងទេក្នុងនាមអាជ្ញាធរ សុំអំពាវនាយដល់ពលរដ្ឋគ្រប់រូបមេត្តាប្រុងប្រយត្ន័អោយបានខ្ពស់ទាំងការធ្វើដំណើរទាំងការឈប់ចតរថយន្តជាដើម។
       សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ៦ ខែ កញ្ញាឆ្នាំ ២០២១ ស្ថិតនៅមាត់ស្ទឹងសៀមរាប ជាប់នឹងកែងកាហ្វេប្រោន ក្នុងសង្កាត់សាលាកំរើក មានដើមឈើដ៍ធំ១ដើមបានដួលរលំសង្កត់រថយន្តសេរីទំនើប១គ្រឿង
ម៉ាកឆែរ៉ូលែក ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ ២AÓ ៣២៥៨ ដែលមានម្ចាស់ឈ្មោះលឹម ឃាង ភេទប្រុសអាយុ៧១ឆ្នាំ បណ្តាលរងការខូចខាតយ៉ាងខ្លាំង ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយមានគ្រោះថ្នាក់នេះ ជំនាញរដ្ឋបាលព្រៃឈើ ចុះពិនិត្យដកហូតនិងកាត់ក្រីមែកឈើដែលបង្កហានិភ័យតាមដងផ្លូវនៃក្រុងសៀមរាប៕