ថ្នាក់ដឹកនាំសាសនាឥស្លាមនាំយកអំណោយជូនដល់ សាសនិកឥស្លាមដែលបានឆ្លងកូវីដ-១៩


    ដោយ:កវី/សៀមរាប៖លោកអែល សៀត អនុប្រ ធានសាសនាឥស្លាម.ក្រុមកាងារសាលាស្រុកសូទ្រ និគម រួមជាមួយក្រុមការងារសម្ព័ន្ធយុវជនមូស្លីមកម្ពុជា  នៅព្រឹកថ្ងៃទី៨ខែកញ្ញា បាននាំយកអំណោយ ថវិកា ប្រគល់ជូនដល់ក្រុមគ្រួសារជាសាសនិកឥស្លាមដែលឆ្លងជំងឺកូវីដ-១៩នៅមណ្ឌលវិទ្យាល័យដំដែក។
    លោក អែល សៀត បានថ្លែងថា ដោយក្នុងរយៈ ពេលនេះ បងប្អូនសាសនិកឥស្លាមកំពុងសម្រាកព្យា បាលនិង ធ្វើចត្តាឡីស័ក ថ្នាក់ដឹកនាំនិងអាជ្ញាធរ នៅ តែយកចិត្តទុកដាក់គិតគូរ តែសូមអត់ធ្មត់ ដោយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ។
     ក្នុងនាមថ្នាក់ដឹកនាំសាសនិកឥស្លាម លោក អែល សៀត ក៍បានថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុកសូទ្រនិគម ដែលយកចិត្តទុកដាក់ផ្គត់ផ្គង់អាហារចំពោះបងប្អូនសាសនិកឥស្លាមដែលមិនបរិភោគអាហាររួម ដែលត្រូវរៀបចំជូនដោយឡែក។
    លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុកសូទ្រ និគម ក៍បានផ្តាំផ្ញើរបន្តទៅដល់បងប្អូនសាសនិកឥស្លាម នៅជាសះស្បើយត្រឡប់ទៅលំនៅឋានវិញត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ។ អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាដែលបានយកទៅប្រគល់ជូននាពេលនោះគឺបានមកពីការចូលរួមរបស់បងប្អូនសប្បុរសជនសាស និកឥស្លាមក្នុងខេត្តសៀមរាប ។ ក្នុងនោះមាន.ថវិការ  ៣០០.០០០រៀល .អង្ករ៥០គីឡូក្រាម .ត្រីខ៤យួរ  .មី២កេស.ទឹកត្រី១យួរ.ប៊ីចេង២គីឡូក្រាមអំបិល ២គី ឡូក្រាម.ស្ករស៥គីឡូក្រាម.ទឹកបរិសុទ្ធ ៣០ យួរ.ទឹកអាកុល ៥លីត្រនិងម៉ាស់ចំនួន ៣ ប្រអប់ ។
      សូមបញ្ជាក់ថាក្រុមគ្រួសារ សាសនិកឥស្លាមដែលបានឆ្លងកូវីដ-១៩ បានរកឃើញពីថ្ងៃទី០៦ដល់ថ្ងៃទី ៨ ខែកញ្ញាឆ្នាំ២០២១នេះ៕