ឈើតាត្រាវជាឈើពិសេសបំផុត​គ្មានឈើណាប្រៀបបានក្នុងការជួយ​ការពារប្រាសាទបុរាណ​


ដោយ:កវី/សៀមរាប៖ ក្រុមអ្នកអភិរក្ស​ និងថែរក្សាប្រាសាទបុរាណ បានអះអាងថា ឈើតាត្រាវ គឺ​ជាឈើដែលមើលទៅ​មាន​លកលក្ខណ:សាមញ្ញ ប៉ុន្តែគុណតម្លៃ​របស់វា​គឺ​ល្អបំផុត គ្មានឈើណាប្រៀបបាន ទេសម្រា​ប់​យកមក​ជួយ​ទល់ទ្រ​និង​ទប់ជ្រែង ​ប្រាសាទ បុរាណនានា ឱ្យមានភាពគង់វង្ស​បាន​យូរ អង្វែង​។ នេះបើតាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា។
បច្ចុប្បន្ននេះ ក្រុមអ្នកអភិរក្សនិងថែរក្សាប្រាសាទ បុរាណ​ នៅក្នុងខេត្តសៀមរាប​កំពុងត្រូវការ​ឈើ​នេះ​យ៉ាងខ្លាំង ដើម្បីយកមកជួយដល់កិច្ចការពារនិងថែ រក្សាប្រាសាទបុរាណជាច្រើន។
​លោក ឃាម មុនី​​​ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ​ និងបុរាណវិទ្យា​បង្ការ បានបញ្ជាក់ថា តាម​កការស្រាវជ្រាវឃើញថាតាំងពីសម័យអង្គរ​មក​ គឺបុព្វបុរសខ្មែរ​បាន​ប្រើ​ឈើតាត្រាវ​​និងឈើជើងចាប​ដើម្បីធ្វើជាធ្នឹមទល់ទ្រប្រាសាទ បុរាណ​នានា ឱ្យមានលំនឹង​។ ក្រុម​អ្នកអភិរក្សប្រាសាទ បុរាណ​បាន​ពន្យល់ទៀតថា តាមការស្រាវជ្រាវសម័យ ថ្មី គឺបានរកឃើញថា​ឈើតាត្រាវគឺមានលក្ខណ: ពិ សេស នៅពេលដែលយកទៅទល់ទ្រ​ប្រាសាទបុរាណ​ វាមិនត្រឹមតែ​ធន់ជាប់បានយូររយៈពេលរាប់ពាន់ឆ្នាំ​ប៉ុណ្ណោះទេ គឺ​វា​ថែមទាំងមានធាតុម្យ៉ាង ដែលអាចការពារ​​មិន​ឱ្យ​រន្ទះបាញ់ នៅម្ដុំប្រាសាទ​ដែលមានដាក់ឈើទាំងនោះ​ផង​។​ ជាយូរលង់មកហើយ នៅតាម​វត្ដអារាម​ជាច្រើនក្នុងប្រទេសកម្ពុជា ក៏គេតែងសង្កេត ឃើញមានការ​យកឈើតាត្រាវ ទៅប្រើប្រាស់​លើសំ ណង់ ធ្វើព្រះពុទ្ធបដិមានិងយកឈើនេះ​ធ្វើពិធីបូជាផ្នែក​សាស​នា​​ផងដែរ​។
មន្ត្រីដដែលបញ្ជាក់ថា ប៉ុន្តែគួរឱ្យស្ដាយ ដោយ សារតែឈើតាត្រាវ​និង​ឈើជើងចាប ដែលមានគុណតម្លៃពិសេស​ជា​ង​ឈើណាៗទាំងអស់នោះ បានក្លាយ ទៅជាឈើកម្រ​ពិបាករកទៅហើយ​។ ក្រុមអ្នកការពារប្រាសាទ​បុរាណ ចង់ឱ្យ​រដ្ឋាភិបាល ជាពិសេស​មន្ត្រី​ទទួលបន្ទុករដ្ឋបាលព្រៃឈើ គួរស្វែងរកពូជឈើ​ទាំង​ពីរ​មុខ​នេះ មកបណ្ដុះហើយដាំដុះ​ឱ្យសំបូរបែបឡើង វិញ នៅក្នុងខេត្តសៀមរាប និងនៅតំបន់ជាច្រើ​ន​ទៀតនៃ​ប្រទេស​កម្ពុជាផង​៕