ចាប់ខ្លួនស្រ្តីម្នាក់ករណីទិញឡានគេហើយគេចវេសមិនសងលុយ

ដោដោ:កវី / ភ្នំពេញ​៖ ស្ត្រីម្នាក់ត្រូវកម្លាំង​អាវុធហត្ថ​រាជធានី​ភភ្នំពេញចាប់ខ្លួន​ បញ្ជូន​ទៅតុលាការភ្នំពេញកាលពីព្រឹកថ្ងៃទី១៣ខែកញ្ញានេះ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួនករណី​ឆឆបោក។
      ​មន្ត្រី​អាវុធហត្ថ​ក្នុងហេតុការណ៍អោយដឹងថា កម្លាំង​ជំនជំនាញកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញបញ្ជូនស្ត្រីម្នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ​២៩៨ អ​.​យ​.​ថ ចុះ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ របស់លោក​ស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ឆបោក​។​

​    ជនសង្ស័យ​ឈ្មោះ សៀក ស្រី​ណែ​ត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ទីលំនៅ​បបច្ចុប្បន្នផ្ទះ​លេខ​៣៩៩EO ផ្លូវ​លេខ​១២៨ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក។ ជនសង្ស័យ ត្រូវបាន​កម្លាំង​កងរាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បាន​ទិញ​រថយន្ត ០១​គ្រឿង​ពី​ជនរងគ្រោះ រួចហើយ​ព្យា យាម​បោក​បញ្ឆោត គេចវេស​មិន​ព្រម​បង់ប្រាក់ និង បាន​យក​រថយន្ត​ទៅ​លាក់ទុក​ថែម​ទៀតផង​៕​ប្រភព:រស្មីកម្ពុជា/