មេខ្លោងក្រុមឧទ្ទាមក្រៅស្រុក រងសម្តីរិះគន់ខ្លាំងក្លាពីរង្វង់មជ្ឈដ្ឋាន ខ្មែរនៅក្រៅស្រុក


     ដោយ:កវី/សៀមរាប៖ លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បានដឹកនាំអង្គប្រជុំ សមាសភាពចូលរួម នាយករង នាយផ្នែក មេក្រុមនិងជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១
លោក ពៅ ស៊ា បានលើកមកបង្ហាញនៅក្នុងអង្គប្រជុំ ពីសភាពការណ៍មួយចំនួនក្នុងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ដែលមានក្រុមមួយក្តាប់តូច ជាពួកឳកាសនិយម ក្នុងចេតនា បំផ្លាញសន្តិភាពនៅកម្ពុជា។ ថ្មីៗនេះមេខ្លោងក្រុមឧទ្ទាមក្រៅស្រុក ត្រូវគេរាយការណ៍ថាកាន់តែរងសម្តីរិះគន់ខ្លាំងក្លាពីរង្វង់មជ្ឈដ្ឋាន ខ្មែរនៅក្រៅស្រុកដោយសារតែនយោបាយប្រជាភិថុត លើដំណើរផ្ទាល់ខ្លួនរបស់សម្តេចក្រឡាហោមសខេង ទៅកាន់ប្រទេសបារាំង។
លោក ពៅ ស៊ា បានក្រើនរំលឹកដល់យោធិនពិការ គ្រូបង្រៀន គ្រូពេទ្យ និង គ្រួសារទាំងអស់ ដែលបានចាក់វ៉ាក់សាំងការបារជំងឺកូវីដ១៩ ដូសជុំរុញ ឬដូសទី៣ រួចហើយ ត្រូវបន្តចូលរួមគោរពតាម ការអនុវត្តនូវវិធានការ  ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ចូលក្នុងសហមគមន៍។ ក្នុងកាលៈទេសៈនេះ ដើម្បីធានាការពារដល់បងប្អូន សូមចូលរួមអនុវត្ត ការណែនាំរបស់  រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល  និងរដ្ឋបាលខេត្ត  ដោយអនុវត្តអោយបានម៉ឺងម៉ាត់  និងខ្ជាប់ខ្ជួន  នូវវិធានសុខាភិបាល  ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវប្រកាន់ខ្ជាប់ជានិច្ច តាមអនុសាសន៍ សម្តេចតេជោ  ហ៊ុន  សែន ៣កុំ ៣ការពារ ដើម្បីក្រុមគ្រួសារ ដើម្បីសហគមន៍អោយជៀសផុតពីជំងឺនេះ និងត្រូវរៀនរស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ១៩។
លោក ពៅ ស៊ា បានរៀបចំផែនការណ៍ ចាត់តាំងមន្ត្រីក្រោមឳវ៉ាត ទទួលភារៈកិច្ចដើម្បីត្រៀមទទួលគណៈប្រតិភូក្រសួងការពារជាតិ ចុះមកជួបសំណេះសំណាលសួរសុខទុក្ខយោធិនពិការនិងគ្រួសារ នាឳកាសពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះ។
លោកបញ្ជាក់ថា៖ បើមិនមានអ្វីប្រែប្រួល តាមការគ្រោងទុក ពិធីនេះនិងធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញាឆ្នាំ២០២១ ដឹកនាំប្រតិភូដោយ លោក នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការក្រសួងការពារជាតិ៕