មួយគ្រួសារដង្ហោយសុំសាលាឧទ្ធរណ៍ជួយផ្តល់យុត្តិ ធម៍ខណ: រស់នៅជាង៣០ត្រូវគេប្តឹងយកដីនិងផ្ទះ


    ដោយ:កវី/សៀមរាប៖មួយគ្រួសារដែលមានប្តី ប្រ ពន្ធ និងកូនប្រុសស្រីផងនោះ បានដង្ហោយសុំសាលា ឧទ្ធរណ៍ជួយផ្តល់យុត្តិធម៍ ខណ:ដែលពួកគាត់រស់នៅលើដីនិងផ្ទះជាង៣០ឆ្នាំមកហើយ តែត្រូវគេប្តឹងយកដីនិងផ្ទះនោះ។
     ការដែលគ្រួសាររងគ្រោះដង្ហោយសុំសាលាឧទ្ធរណ៍ជួយផ្តល់យុត្តិធម៍ គឺបន្ទាប់ពីតុលាការសៀមរាបកាត់ក្តីអោយពួកគាត់ចាញ់ និងផ្តល់ឪកាសអោយប្តឹងបន្តទៅសាលាឧទ្ធរណ៍ ។
      ដីនិងផ្ទះដែលកើតមានរឿងក្តីនេះ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្ត សៀមរាប។
    យោងតាមបណ្តឹងឧទ្ធរណ៍ចុះថ្ងៃទី៩ខែកញ្ញាឆ្នាំ ២០២១បញ្ជាក់ថា នាងខ្ញុំឈ្មោះសាម ចាន់ រស់នៅទីតាំងកើតហេតុខាងលើ ដោយហេតុថា នាងខ្ញុំមិន សុខចិត្តចំពោះការសម្រេចសេចក្តីតាមសាលក្រមរដ្ឋ ប្បវេណីលេខ៤១ដ/៣០១ ចុះថ្ងៃទី១៧ខែសីហាឆ្នាំ ២០២១នៃសំណុំរឿងរដ្ឋប្បវេណីលេខ:១១ចុះថ្ងៃទី១១ ខែមករាឆ្នាំ២០២១របស់សាលាដំបូងខេត្តសៀមរាបត្រង់ចំណុចទាំងមូល នៃសេចក្តីសម្រេចបញ្ជាក់ នៃសាលក្រម។
     ស្ត្រីឈ្មោះសាម ចាន់ បានអោយដឹងថា កាលរូបគាត់មានអាយុ៦ឆ្នាំ គឺឆ្នាំ១៩៨៦ តាឈ្មោះចៅ យ៉ាំ និងយាយឈ្មោះយិត ឡាង បានយករូបគាត់មករស់នៅលើដីនិងផ្ទះខាងលើជាមួយក្នុងការមើលថែលោកទាំង ពីរ។ នៅឆ្នាំ១៩៩៨ យាយនិងតា បានរៀបចំគ្រួសារអោយគាត់ដោយបានចុះសៀវភៅស្ថិតិគ្រួសារត្រឹមត្រូវក្នុងមូលដ្ឋាន។ លុះឆ្នាំ២០០៦តាបានស្លាប់និងឆ្នាំ ២០១២យាយក៍ស្លាប់ទៀត ដោយរូបគាត់ សាមចាន់ និងគ្រួសាររស់នៅប្រកបមុខរបររកស៊ីលើដីនិងផ្ទះរហូតពេលបច្ចុប្បន្ន។
    សាម ចាន់ បន្តថា ក្នុងពេលគ្រួសារគាត់កំពុងរស់ នៅដោយសុខសាន្ត នៅឆ្នាំ២០១៤ ក៍ស្រាប់តែឈ្មោះយិត ខាវ ដែលត្រូវជាកូនប្រុស យាយតាខាងលើ ប្តឹងទៅតុលាការទាមទារយកដីនិងផ្ទះដែលពួកគាត់រស់ នៅជាង៣០ឆ្នាំហើយនោះ។ ឆ្លងកាត់ការក្តីក្តាំ អស់រយះពេលច្រើនឆ្នាំមកនេះ ដោយយល់ឃើញថា ខាត ពេលវេលារកស៊ីនិងត្រូវដោះបំណុលធនាគារផងនោះ រូបគាត់ សាម ចាន់ និងគ្រួសារសម្រេចសុំអោយតុលាការពិះដីជាពីរដោយគូគាគីទទួលយកម្នាក់ពាក់ កណ្តាលដើម្បីបញ្ចប់រឿង។ ប៉ុន្តែ ការស្នើសុំរបស់គាត់ក៍ត្រូវតុលាការខេត្តសៀមរាប កាត់ក្តីអោយគ្រួសារគាត់ចាញ់ ហើយត្រូវប្រគល់ដីនិងផ្ទះដែលរស់នៅជាង៣០ ឆ្នាំមកហើយនេះ អោយទៅឈ្មោះយិត ខាវ ទៅវិញ។
     ក្នុងអំពើអយុត្តិធម៍មួយនេះ មួយគ្រួសាររបស់ស្ត្រីឈ្មោះសាម ចាន់ ក៍បានដង្ហោយសុំ សាលាឧទ្ធរណ៍ ដែលពួកគាត់កំពុងប្តឹងតបនេះ សុំជួយផ្តល់យុត្តិធម៍ ដោយសុំអោយពុះដីនោះជាពីរចំណែក ដើម្បីបានរស់នៅជាបន្ត។ សាម ចាន់ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សាលាឧទ្ធរណ៍ នឹងផ្តល់ភាពយុត្តិធម៍ដល់គ្រួសារគាត់ ដែលរស់នៅបំរើម្តាយឪពុក លោក យិត ខាវ ច្រើនឆ្នាំ រួមទាំងរស់នៅកាន់កាប់ដីនិងផ្ទះជាង៣០ មកហើយ៕