ភ្លៀង.ខ្យល់កន្រ្តាក់ បំផ្លាញអគារមន្ទីរពេទ្យ សាលាអង្គការ និងផ្ទះពលរដ្ឋ


     ដោយ:កវី/សៀមរាប៖ ភ្លៀងលាយលំនិងខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០ ២១ក្នុងសង្កាត់ចំនួន៣ បង្កការខូចខាតផ្ទះពលរដ្ឋ សាលាអង្គការ និងអគារមន្ទីរពេទ្យ។
      របាយការណ៍របស់កងរាជអាវុធហត្ថបានបង្ហាញ ថា សង្កាត់គោកចក នៃក្រុងសៀមរាប រងផលប៉ះពាល់ចំនួន០៥ខ្នងផ្ទះ។ ក្នុងនោះភូមិគោកត្នោតផ្ទះចំនួន២ ខ្នង និងសាលាអង្គការ១ខ្នង ត្រូវដើមគ០២ដើម និងដើមត្នោត០១ដើម រលំសង្កាត់បណ្ដាលឲ្យខូចខាតសាលាទាំងស្រុង។ ក្នុងភូមិគោកបេង ផ្ទះចំនួន០២ខ្នងរងផលប៉ះពាល់។ សង្កាត់ក្របីរៀល ផ្ទះចំនួន០១ខ្នង។
សង្កាត់ស្វាយដង្គំ ដើមឈើរលំសង្កត់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទំហំ៨x១២ម៉ែត្រ ខូចខាតដំបូលមួយចំហៀង៕