អំពើឃាតកម្ម កាប់ប្រពន្ធពីរពូថៅ អោយស្លាប់ហើយបន្តកាប់មនុស្សពីរនាក់ទៀតអោយរងរបួស


     ដោយ:កវី/សៀមរាប៖អំពើឃាតកម្មយ៉ាងព្រៃផ្សៃ បុរសជាប្ដីស្រវឹងស្រាបានយកពូថៅកាប់ប្រពន្ធរបស់ខ្លួនបណ្ដាកឲ្យស្លាប់ក្នុងថ្លុកឈាម។
      ហេតុការណ៍បានកើតឡើងវេលាម៉ោង០៤រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
      សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងអោយដឹងថា
ករណីឃាតកម្មនេះបង្កដោយជនសង្ស័យជាប្តីមាន ឈ្មោះ ឆែម ទក់ ភេទប្រុសអាយុ ៣២ឆ្នាំ ដោយ
បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើប្រពន្ធ
របស់ខ្លួន ឈ្មោះ សាន់ ចាន់    អាយុ២៧ឆ្នាំ  រស់នៅភូមិកើតហេតុជាមួយគ្នា ចំនួន២ពូថៅ(ចំក្បាលផ្នែកខាងក្រោយ និងក្រោមត្រចៀកខាងឆ្វេង
បណ្តាលអោយស្លាប់នៅចំណុចកើតហេតុតែម្តង។

      ប្រភពបានបន្តថា ក្រោយធ្វើសកម្មភាពរួច ជន សង្ស័យបានរត់ចេញពី ក្នុងផ្ទះមកក្រៅ  ហើយបានជួប និងឈ្មោះម៉ុន នៅផ្ទះក្បែរគ្នា  ក៏បានលើកពូថៅកាប់ទៅលើឈ្មោះ ម៉ុន តែគេចផុតក៏ត្រូវចំករ ឈ្មោះ ខៀន សុខាន់ ភេទស្រី  អាយុ៣០ឆ្នាំ ១ពូថៅបណ្ដាលអោយ(របួសធ្ងន់)។  ភ្លាមនោះ ឈ្មោះ ខៀន ឆាត  ភេទប្រុសអាយុ៣៤ឆ្នាំបានស្ទុះទៅជួយ ប្អូនស្រី   ក៏ត្រូវជនសង្ស័យ កាប់ត្រូវដៃ ខាងឆ្វេង១ពូថៅ ទៀតបណ្ដាលអោយរបួសផងដែរ។ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួន ទៅទិសខាងត្បូងផ្ទះរបស់ខ្លួនបាត់ ដោយបានកាន់ពូថៅ ទៅជាមួយផងដែរ។ ចំណែកជនរងគ្រោះ ដែលមានរបួសទាំងពីរនាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។
      សមត្ថកិច្ចបញ្ជាក់ថា ករណីនេះមូលហេតុគឺ ជនបង្កស្រវឹងស្រា និងមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ។  ក្នុងករណីនេះ សមត្ថកិច្ចកំពុងស្រាវ ជ្រាវតាមរកជនសង្សយ័ដើម្បីចាប់ខ្លួនយកមកអនុវត្តតាមច្បាប់៕