ជនដៃដល់កាប់ប្រពន្ធអោយស្លាប់ ហើយកាប់មនុស្សពីរនាក់ទៀតអោយរងរបួស បានចងកសម្លាប់ខ្លួន


     ដោយ:កវី/សៀមរាប៖ ជនដៃដល់ដែលកាប់ប្រពន្ធអោយស្លាប់ ហើយបន្តកាន់មនុស្សពីរនាក់ទៀតអោយរងរបួស បានចងក.សម្លាប់ខ្លួនហើយនៅព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១នេះ។
     យោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលខេត្ត សៀមរាប បង្ហាញថា បន្ទាប់ពីក្រុមសមត្ថកិច្ចសហការគ្នាចុះទៅទីតាំងកើតហេតុ និងស្វែងរកចាប់ខ្លួនជនដៃ ដល់ ក៍ស្រាប់តែនៅវេលាម៉ោង១០ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ ប្រទះឃើញជនដៃដល់ចងកនឹងខ្សែនីឡុង ព៍ណខៀងនៅលើដើមព្រីង ត្រង់ចំណុចព្រៃវាលស្រែក្នុងភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ស្លាប់ទៅហើយ។
      សូមបញ្ជាក់ថា កាលពីវេលាម៉ោង០៤រសៀល ថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង មានករណីឃាតកម្ម ដោយជនសង្ស័យជាប្តីមាន ឈ្មោះ ឆែម ទក់ ភេទប្រុសអាយុ ៣២ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅ លើប្រពន្ធរបស់ខ្លួន ឈ្មោះ សាន់ ចាន់    អាយុ២៧ឆ្នាំ  ចំនួន២ពូថៅ ចំក្បាលផ្នែកខាងក្រោយ និងក្រោមត្រចៀកខាងឆ្វេងបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។
ក្រោយកាប់ប្រពន្ធស្លាប់ហើយ ជននោះបានរត់ចេញពី ក្នុងផ្ទះហើយបានជួប និងឈ្មោះម៉ុន នៅផ្ទះក្បែរគ្នា  ក៏បានលើកពូថៅកាប់ទៅលើឈ្មោះ ម៉ុន តែគេចផុតក៏ត្រូវចំករ ឈ្មោះ ខៀន សុខាន់ ភេទស្រី  អាយុ៣០ឆ្នាំ ១ពូថៅបណ្ដាលអោយ(របួសធ្ងន់)។  ភ្លាមនោះ ឈ្មោះ ខៀន ឆាត  ភេទប្រុសអាយុ៣៤ឆ្នាំបានស្ទុះទៅជួយ ប្អូនស្រី   ក៏ត្រូវជនសង្ស័យ កាប់ត្រូវដៃ ខាងឆ្វេង ១ពូ ថៅទៀត បណ្ដាលអោយរបួសផងដែរ។ បន្ទាប់មកជន សង្ស័យបានរត់គេចខ្លួន ដោយបានកាន់ពូថៅ ទៅជា មួយផងដែរ។  ករណីនោះ សមត្ថកិច្ចបញ្ជាក់ថា ជនបង្កស្រវឹងស្រា និងមានទំនាស់ជាមួយប្រពន្ធ។
    លុះព្រឹកថ្ងៃទី២០ខែកញ្ញា សមត្ថកិច្ចបន្តស្រាវ ជ្រាវតាមរកជនសង្សយ័ដើម្បីចាប់ខ្លួនយកមកអនុវត្តតាម ច្បាប់ ក៍ស្រាប់តែជនដៃដល់ចងកសម្លាប់ខ្លួននៅលើដើមព្រីងស្លាប់ទៅហើយ៕