ឃាត់ខ្លួនប្រុសស្រី៤៤នាក់ដកហូតរថយន្ត.ម៉ូតូច្រើនគ្រឿង ពេលបង្ក្រាបខារ៉ាអូខេមួយកន្លែង

ដោយ:កវី/ភ្នំពេញ៖ មនុស្សប្រុសស្រី៤៤នាក់ រួមទាំងរថយន្តនិងម៉ូតូច្រើនគ្រឿងផង ត្រូវគណ:បញ្ជា ការខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួននិងដកហូត នាយប់ថ្ងៃទី២០ខែកញ្ញានេះ ក្នុងពេលបង្ក្រាបខារ៉ាអូខេគ្រួសារនិងហាងថុលវាសនាម្ហូបស្រស់។
  ខារ៉ាអូខេដែលបានបង្ក្រាបខាងលើនេះមានទីតាំងស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ រាជធានីភ្នំពេញ ដែលបើកដំណើរការល្មើសបំរាមក្រសួងសុខា ភិបាល និងសេចក្តីសម្រេចរដ្ឋបាលរាជធានីភ្នំពេញ។
  សមត្ថកិច្ចក្នុងហេតុការបានអោយដឹងថា មនុស្សប្រុសស្រីដែលបានឃាត់ខ្លួន ក្នុងចំណោម៤៤នាក់ មានភ្ញៀវ១១នាក់។ ក្នុងនោះក្រុមគ្រូវពេទ្យរកឃើញកូវីដ.១៩ ចំនួន៦នាក់ ដែល១នាក់ជាបុគ្គលិក។  ចំពោះអ្នកវិជ្ជមាន គ្រូពេទ្យយកទៅព្យាបាល.ឯអ្នកអវិជ្ជមាន ៣៨នាក់យកទៅធ្វើចត្តាឡីសក័។
  ប្រភពបន្តថា ក្រៅពីឃាត់ខ្លួនប្រុសស្រី៤៤នាក់សមត្ថកិច្ចបានដកហូតសម្ភារ:រួមមាន.ម៉ូនីទរ័ KTV ៤ 

គ្រឿង.អាំភ្លីមេក្រូ៤គ្រឿង.ធុងបាស១១គ្រាប់.ម៉ូតូ២៣ គ្រឿងនិងឡាន៤គ្រឿង។ ចំពោះផ្លូវច្បាប់ថា បន្តនិតិវិធីយ៉ាងណានោះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់លំអិតនោះទេ ត្បិតអ្នកដែលត្រូវឃាត់ខ្លួនទាំងនោះ កំពុងស្ថិតក្នុងការព្យាបាល និងធ្វើចត្តាឡីសក័៕