ភ្នាក់ងារទេសចរណ៍បន្តការងារយ៉ាងសកម្មដើម្បីបរិស្ថានអង្គរ


ដោយ:កវី/សៀមរាប៖ក្រុមភ្នាក់ងារទេសចរណ៍ ដែលប្រចាំការនៅប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ បានបន្តចូលរួមយ៉ាងសកម្មបោសសម្អាត ដកកូនរុក្ខជាតិតូចៗដែលដុះលើថ្មប្រាសាទ ដុះនៅតាមជណ្តើរ ព្រមទាំងជួយសម្អាតសំរាមពីក្នុងទឹកជាដើម ក្នុងន័យលើកសោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរមួយកម្រិតទៀត។ នេះជាការរួមចំណែកមួយក្នុងចំណោមកិច្ចការជាច្រើនទៀត ដែលក្រុមការងារភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាកំពុងធ្វើជាប្រចាំ៕