លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូ ចុះពិនិត្យការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរ


   ដោយ:កវី/សៀមរាប៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២១ នេះ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor)និងអង្គការយូណេស្កូប្រចាំកម្ពុជារួមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចុះត្រួតពិនិត្យតាមការដ្ឋានប្រាសាទបុរាណមួយចំនួន ក្នុងរមណីយ ដ្ឋានអង្គរ។
      ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ពន្ធដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវស្ថេរភាពនិងភាពរឹងមាំរបស់ប្រាសាទយើង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តមើលការ រៀបចំសោភណ្ឌភាពតំបន់ជុំវិញរចនាសម្ពន្ធប្រាសាទឱ្យមានលក្ខណ:ល្អប្រសើឡើងវិញដោយគោរពនិងរក្សាឱ្យបាននូវតម្លៃ នៃ សភាពដើម និងបូរណភាពរបស់អង្គរ។
     កិច្ចការនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ដោយត្រូវចុះទៅពិនិត្យ មើលការងារមួយចំនួននៅប្រាសាទបន្ទាយស្រី  ប្រា សាទនាគព័ន្ធ ប្រាសាទបាយ័ន្ត ប្រាសាទព្រះខ័ន ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី  និងប្រាសាទមេបុណ្យខាងលិច។ល៕