លួចម៉ូតូបានមួយសប្តាហ៍ត្រូវប៉ូលីសក្របួចជាប់

    ដោយ:កវី/សៀមរាប៖ កម្លាំងនគរបាល ស្រុកប្រា សាទបាគង កាលពីថ្ងៃទី ០៧ ខែ តុលាឆ្នាំ២០២១ ម្សិលមិញនេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាច់សោរកម៉ូតូ។
    មន្ត្រីនគរបាលស្រុកប្រាសាទបាគង បានអោយដឹងថា ជនសង្ស័យ ដែលចាប់ខ្លួនមាន ឈ្មោះ ស៊ន់ ស៉ី ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង។
    មន្ត្រីបន្ថែមថា កាលពីថ្ងៃទី០១ ខែ តុលាឆ្នាំ២០២១ កន្លងទៅ នៅចំណុចបុរីសៀងណាំ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ជនសង្ស័យបានធ្វើសកម្មភាពកាច់សោរកម៉ូតូហើយជិះគេចខ្លួនបាត់។ លុះថ្ងៃទី៧ខែ តុលា ជនរូបនេះបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N- 61 68 នៅចំណុចភូមិតាកុយ ឃុំបល្ល័ង្ក ស្រុកប្រាសាទ បាគង ដែលជាម៉ូតូមានការពាក់ពន្ធ័ នឹងអំពើរលួចសមត្ថកិច្ច ក៏បានធ្វើការឃាត់ និងត្រួតពិនិត្យលើ ស្លាកលេខ និងលេខតួ លេខម៉ាស៊ីន ឃើញថា ពិតជាម៉ូតូ ដែលបាត់នៅបុរីសៀងណាំពិត ប្រាកដមែន ។ក្រោយ ពីសាកសួរ ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបាន ធ្វើសកម្មភាព កាច់សោរក លួចយកម៉ូតូខាងលើនេះពិតមែន ។
   ជនសង្ស័យ និងវត្ថុតាងត្រូវ បានប្រគល់ជូនទៅ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ដើម្បីបន្តនីតិវិធី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕