អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការសាងសង់ស្ពានឈើថ្មីនៅរមណីយដ្ឋានក្បាលស្ពាន

ដោយ:កវី/សៀមរាប៖ក្រុមការងារអភិរក្សក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការសាង សង់ស្ពានឈើថ្មីជំនួសស្ពានចាស់នៅតំបន់រមណី យដ្ឋានក្បាលស្ពានឱ្យប្រសើរឡើងវិញ ។ 

លោក ពុទ្ធ សុទ្ធ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ឱ្យដឹងថា៖ ស្ពានឈើចាស់នៅរមណីយដ្ឋានក្បាលស្ពាន បានរងនូវការខូចខាត ចាស់ទ្រុឌទ្រោម ដោយអាកាសធាតុ និងអាយុកាល។ ការសាងសង់ស្ពានឈើថ្មីនេះ មានទំហ៊ំទទឹង ២.៤ ម៉ែត្រ បណ្ដោយប្រវែង១២ម៉ែត្រ ធ្វើពីឈើក្រាលក្តារ។

ដំណើរការសាងសង់ស្ពានចាប់ផ្តើមពីថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕