អាជ្ញាធរសម្រេចបើកអោយលក់នៅផ្សារឃ្យូងយូ តែអាជីវករតវ៉ារឿងកាត់បន្ថយទំហ៊ំតូប

ដោយ:អង្គរតូច/សៀមរាប៖អាជ្ញាធរក្រុងសៀមរាប សម្រេចបើកអោយដំណើរ ការលក់ដូរវិញ នៅផ្សាររាត្រីអង្គរឃ្យូងយូ តែក្រុមអាជីវករនាំគ្នាតវ៉ារឿងកាត់ បន្ថយទំហ៊ំតូប។
     នៅព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០២១នេះ គ្រាដែលមន្ត្រីអាជ្ញធរចាប់ផ្តើមវាស់វែងទីតាំងលក់ដូរ សម្រាប់អាជីវករចាស់(អាជីវករលក់មុនពេលបិទខ្ទប់)ដោយកាត់បន្ថយ០.៥ម៉ែត្រក្នុង១តូប ក្រុមអាជីវករប្រមាណជា៣០ទៅ៤០នាក់ បាននាំគ្នាតវ៉ាប្រឆាំង។
     ក្រុមអាជីវករទាំងនោះបានលើកឡើងថា ពួកគាត់មិនយល់ព្រមចំពោះការកាត់បន្ថយទំហ៊ំតូបលក់នោះឡើយ ត្បិតទីតាំងតូបទាំងនោះមាន៥ម៉ែត្រ ហើយអ្នក ខ្លះមានត្រឹមតែ៤ម៉ែត្រ បើកាត់បន្ថយទីតាំងលក់កាន់តែតូចចង្អៀត។ អីចឹងទេសុំអាជ្ញាធរ ផ្តល់អោយពួលគាត់វិញតាមទំហ៊ំចាស់ដដែល។
      ជាមួយការតវ៉ាប្រឆាំងនេះ លោក ហាយ យ៉ង់ ប្រ ធានការិយាល័យសាធារណ:ការនិងដឹកជញ្ជូន អនា ម័យបរិស្ថាននិងសណ្តាប់ធ្នាប់សាធារណ:ក្រុងសៀម រាប បានអោយដឹងថា ការដែលអាជ្ញាធរសម្រេចកាត់ បន្ថយទំហ៊ំតូប០.៥ម៉ែត្រ គឺដើម្បីទុកចន្លោះធ្វើជាចំ ណត។ កន្លងមកពួកគាត់លក់ជាប់គ្នាមិនមានចំណត​ធ្វើអាយមានការឈប់ចតលើថ្នល់ បង្កការកកស្ទះជា ប្រចាំ បាត់បង់សណ្តាប់ធ្នាប់បង្កហានិភ័យ។ក្នុងពេល នេះយើងសម្រេចរៀបចំដោយ៥ ទៅ៦តូបទុកចន្លោះ ៤ម៉ែត្រសម្រាប់ចំណត  តែបើពួកគាត់តវ៉ាទាមទារដោយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនអាជ្ញាធរក៍មិនអាចតម្រូវបានដែរ។
     លោកបន្តថា ចំពោះការវាស់វែងផ្តល់ទីតាំងនេះ គឺផ្តល់អោយតែអ្នកធ្លាប់លក់ចាស់មុនពេលបិទខ្ទប់ជាង ២០០កន្លែងប៉ុណ្ណោះ អ្នកថ្មីមិនអាចផ្តល់អោយឡើយ ព្រោះទីតាំងនេះជាចំណីផ្លូវ ពុំមែនជាផ្សារមានច្បាប់ឡើយ។ អីចឹងទេបើការសម្រេចវាស់វែងនេះទៅដោយរលូន យើងសម្រេចអោយពួកគាត់ចូលលក់ល្ងាចថ្ងៃ២៣តុលានេះ។តែបើពួកគាត់តវ៉ាបង្កការរាំងស្ទះ នោះយើងមិនអាចសម្រេចភ្លាមនោះឡើយ។
     សូមបញ្ជាក់ជូនថា ផ្សាររាត្រីអង្គរឃ្យូងយូ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងតំបត់កំសាន្តអង្គរឃ្យូងយូ ដែលផ្សារនេះពុំមានច្បាប់ត្រឹមត្រូវឡើយ អាជីវករលក់ដូរលើចិញ្ចើមផ្លូវតាំងអស់គ្នា៕