អាជ្ញាធរជាតិអប្សរាផ្តល់ការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរចំនួន៣៦៩គ្រួសារ


ដោយ:កវី/សៀមរាប៖ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុងខែតុលា ឆ្នាំ២០២១ ក្រុម ការងារបានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាននិងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន៣៦៩ គ្រួសារ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរចំនួន៣៥៤គ្រួសារ៖ ក្រុងសៀមរាប ១២៦គ្រួសារ  ស្រុកប្រាសាទបាគង ៧០គ្រួសារ ស្រុកបន្ទាយស្រី ៦៥គ្រួសារ ស្រុកពួក ២៩គ្រួសារ និងស្រុកអង្គរធំ ៦៤គ្រួសារ។ ចំណែកប្រជាពលរដ្ឋរស់នៅក្រៅឧទ្យានអង្គរចំនួន១៥គ្រួសារ៖ គឺនៅស្រុកសូទ្រនិគម ០៣គ្រួសារ និងស្រុកស្វាយលើ ១២គ្រួសារ។

សូមបញ្ជាក់ថា រាល់ការអនុញ្ញាតនិងដាក់ពាក្យស្នើសុំសាងសង់ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕