ប៉ូលិសសៀមរាបចាប់ខ្លួនឧកញ៉ា លី សាយឃាង តាមដីកាតុលាការក្រុងភ្នំពេញ

ដោយ:កវី/សៀមរាប៖កម្លាំងនគរបាលខេត្ត សៀមរាប កាលពីល្ងាចថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ ២០២១ បានចាប់ឃាត់ខ្លួនឧកញ៉ាម្នាក់ឈ្មោះ លី សាយឃាងតាមដីកាបង្គាប់អោយនាំខ្លួន តុលាការក្រុងភ្នំពេញករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធា រណៈ។
យោងតាមដីកាបង្គាប់អោយនាំខ្លួនលេខ១០៩២ ចុះថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយលោក សេង លាង ចៅក្រមស៊ើបសួរ សាលា ដំ បូងរាជធានីភ្នំពេញបង្ហាញថា បង្គាប់អោយកម្លាំងសា ធារណ:ចាប់និងនាំខ្លួនជនឈ្មោះលី សាយឃាង ប្រ គល់ជូនសាលាដំបូងរាជធានីភ្នំពេញ អោយបានមុនថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់។
ដីកាបញ្ជាក់ថា ជនឈ្មោះលី សាយឃាង ជាប់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ, សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៨១ មាត្រា ៣៩២ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
ក្រោយពេលចាប់ខ្លួន នៅព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២១ សមត្ថកិច្ចខេត្តសៀមរាប បានប្រគល់ខ្លួនជនសង្ស័យអោយទៅសមត្ថកិច្ចក្រុងភ្នំពេញយកទៅអនុវត្តនតិវិធី៕