លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីវប្បធម៌ សហគមន៍និងយុវជននៃប្រទេសសឹង្ហបូរី

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឆ្លៀតក្នុងឱកាសដ៏មមាញឹកនៃកិច្ចប្រជុំមហាសន្និបាតលើកទី៤១នៃអង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឧកឧត្តម Edwin Tong រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសឹង្ហបូរី ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យវប្បធម៌នាពេលអនាគត។