អាជ្ញាធរជាតិអប្សរាដំណើរការសិក្សា ជួសជុលខ្លោង ទ្វារខាងលិចប្រាសាទបន្ទាយក្តី


ដោយ:កវី/សៀមរាប៖ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដែលទទួលរងការខូច ខាតធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

ការជួសជុលបានចាប់ដំណើរការពីខែតុលា ឆ្នាំ២០២១ មកឃើញថា៖ ខ្លោងទ្វារមានការខូចខាតខ្លាំង និងរចនាសម្ពន្ធសំណង់ដែលមានភាពស្មុគស្មាញ។  រហូតមកដល់ពេលនេះការងារសម្រេចបានជាង៣០ភាគរយហើយ។

ដោយឡែក ការងារដែលត្រូវអនុវត្តបន្តដូចជា ធ្វើការសិក្សាដើម្បីពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោម និងជួសជុលពង្រឹងខ្លោងទ្វារទាំងមូលឡើងវិញ គ្រោងបញ្ចប់នាដំណាច់ឆ្នាំ២០២២ ខាងមុខ៕