ឯកឧត្តម ឡុង កុសល ជួបសំណេះសំណាលជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់


ដោយ:កវី/សៀមរាប៖ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២១ ឯកឧត្តម ឡុង កុសល អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបសំណេះសំណាលជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័អាជ្ញាធរជាតិអប្សរា និងស្ថាប័ន GIZ ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តី-បុគ្គលិក អាជ្ញាធរជាតិអប្សរាកាន់តែល្អប្រសើរលើវិស័យបេតិកភណ្ឌ។

   ឯកឧត្តម Christian Berger យល់ថា ការងារជួសជុល អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ជាការងារយូរអង្វែង ហើយស្ថាប័នGIZ នឹងនៅតែបន្តសហការជាមួយអាជ្ញាធរជាតិអប្សរា ស្តីពីការជួសជុល និងអភិរក្សប្រាង្គប្រាសាទ ឱ្យនៅគង់វង្សយូរអង្វែងបន្តទៀត។ ជាពិសេបង្កើតវគ្គបណ្តុះបណ្តាលសមត្ថភាពបន្ថែមលើការជួសជុល អភិរក្សថ្ម។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តម ឡុង កុសល បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ចំពោះកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័ន GIZ នាពេលកន្លងមក និងពេលអនាគត។ ឯកឧត្តមចាត់ទុកថាកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិក្នុងការងារអភិរក្សជារឿងសំខាន់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព រក្សាបាននូវតុល្យភាពរវាងការអភិក្ស និងការអភិវឌ្ឍន៍។ រីឯការបណ្តុះបណ្តាលធនធានមនុស្ស គឺជាអាទិភាពរបស់អាជ្ញាធរជាតិអប្សរា ព្រោះការបណ្តុះបណ្តាលជាចំណែកមួយយ៉ាងសំខាន់ក្នុងការឈានទៅពង្រឹងសមត្ថភាពរបស់ខ្លួន៕