អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធ


ដោយ:កវី/សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

ការជួសជុលដែលចាប់ដំណើរការពីដើមខែតុលាឆ្នាំ ២០២១ មកនោះ បានផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធដទៃទៀតរួមមាន  ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញ។

រហូតមកដល់ពេលនេះការងារជួសជុលសម្រេចបានជាង ២៥ភាគរយហើយ។ ចំពោះការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់នាចុងខែមីនាឆ្នាំ ២០២២ខាងមុខ៕