អាជ្ញាធរជាតិអប្សរាជូនដំណឹងស្តីពីការរៀបចំប្រារព្ធពិធីបុណ្យ រំលឹកគុណអង្គរ


ដោយ:កវី/សៀមរាប៖ តាមរយ:លិខិតលេខ៧៣៧/ ២១ រប.សជណ ចុះថ្ងៃទី០២ខែធ្នូឆ្នាំ២០២១ បញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានកិត្តយសជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ.អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរអង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិអន្តរជាតិ និងសាធារណ:ជនជ្រាប ដើម្បីចូលរួមអបអរសាទរខួបជិត៣០ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ខែធ្នូឆ្នាំ១៩៩២ ដែលជានិមិត្តរូបជាតិ។ ដូច្នេះអាជ្ញាធរអប្សរានិងរៀបចំពិធីបុណ្យ រំលឹកគុណអង្គរ នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២១។ សូមអានលិខិតជូនដំណឹងទាំងស្រុង…..