អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វាររបស់អគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន


ដោយ:កវី/សៀមរាប៖ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខ្លោងទ្វារអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន ដែលទទួលរងការខូចខាត។

ដោយផ្អែកលើលក្ខណៈនៃសំណង់ និងស្ថានភាពខូចខាតរបស់តួខ្លោងទ្វារទាំងមូល ក្រុមអ្នកបច្ចេក ទេស បានផ្តោតការយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៣ដូចជា ធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោមតាមចំណុចខូចខាត និងរៀបផ្គុំតួខ្លោងទ្វារទាំងមូលឡើងវិញ។ គម្រោងជួសជុលនេះប្រើរយៈ១ឆ្នាំ គិតចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ ទៅ​​៕