អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយអង្គការ JICA លើគម្រោងរៀបចំទីក្រុងឆ្លាតវៃនៅខេត្តសៀមរាប


ដោយ:កវី/សៀមរាប៖លោក ហង់ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយតំណាងអង្គការ (JICA) ជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោងរៀបចំទីក្រុងឆ្លាត(Smart City ) សម្រាប់ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។  

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានស្វាគមន៍ចំពោះគម្រោង Smart City ដោយបច្ចុប្បន្ននេះ ជាពេលវេលាដ៏ល្អមួយក្នុងការជំរុញកិច្ចការអភិវឌ្ឍទីក្រុងសៀមរាប ក៏ដូចជារៀបចំវិស័យទេស ចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពប្រសើរ។ លោកក៏បានបង្ហាញពីការគាំទ្រ និងជំរុញទៅលើផែនការដែលបានរៀបចំរួចហើយ ព្រមទាំងបន្តកិច្ចការសហប្រតិបត្តិការធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ផ្លាស់ប្តូរយោបល់សំដៅវឌ្ឍនភាពនៃគម្រោង៕