ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមកម្មវិធីបើកព្រឹត្តិការណ៍វប្បធម៌ទីក្រុងសៀមរាបដាក់ចូលជាទីក្រុងវប្បធម៌អាស៊ាន


ដោយ:កវី/សៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ នេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដោយ មានឯកឧត្តម ហង់ ពៅ អគ្គនាយក ព្រមទាំងអគ្គនាយករង មន្រ្តី នៃអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍វប្បធម៌អបអរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន។

ក្នុងពិធីដែលរៀបចំឡើងនៅបរិវេណមុខប្រាសាទ អង្គរវត្ត មានការចូលរួមជាអធិបតីភាពពីលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូបទៀត។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានចូលរួមរៀបចំក្នុងពិព័រណ៍សូត្រនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងគំនូរព្រះពុទ្ធរូបប្រក់នាគ ដែលតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៌នេះធ្វើឡើង ស្របពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងវិចិត្រ ពីឆ្នាំ២០២០-២០២២