ប្រុងពាលីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតា


ដោយ:កវី/សៀមរាប៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន រៀបចំពិធីប្រុងពាលី ប្រារព្ធពិធីបុណ្យដឹង គុណមហាវីរៈដូនតា ដែលធ្វើឡើងនៅបរិវណខាងមុខប្រាសាទភ្នំបាខែង។
   មានវត្តមានក្នុងពិធីនោះ រួមមាន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្រ្តីក្រោមឱវាទ លោកស្រី សៀង ចាន់ហេង ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ ជាច្រើនចូលរួម។ ពិធីនេះ ប្រារព្ធធ្វើរយៈពីរថ្ងៃ ពីថ្ងៃទី១២ ដល់ទី១៣ ខែធ្នូ ដោយមានកម្មវិធីសាសនា ការសម្ដែងសិល្បៈ និងការសមាធិផងដែរ៕