អាជ្ញាធរជាតិអប្សរាធ្វើ​ពិធីបួងសួងសុំសេចក្តីសុខលើប្រាសាទភ្នំបាខែង

ដោយ:កវី/សៀមរាប៖ អាជ្ញាធរជាតិអប្សរា ដែល​សហការជាមួយវិស័យឯកជនបានរៀបចំពិធី​បួងសួងសុំសេចក្តី​សុខតាម​ទំនៀមបុរាណបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនានៅលើប្រាសាទភ្នំ​បាខែង។
     ពិធីនេះធ្វើឡើង ក្រោមធិបតីភាព ​ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសហការី ព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋចូលរួមយ៉ាង​កុះករ​នៅ​ព្រឹក​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១

ពិធីបួងសួងនេះ រៀបចំឡើងក្នុងគោលបំណងរំលឹកគុណដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ និង​បុព្វការីជន ដែលបានកសាង និងថែរក្សាប្រាសាទ​បុរាណ​ទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដែល​​បានបន្សល់ទុកកេរ្តិ៍ដំណែល​ព្រមទាំង​បាន​ផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កូនចៅ​ជំនាន់ក្រោយ​​ព្រម​ទាំង​ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕