បេីករថយន្តស៊េរីទំនើបចូលចាក់សាំង បែជាចុះដេកននៀលលេីដីផ្អើលអស់មហាជន


ដោយ:កវី/ភ្នំពេញ .បុរសរូបរាងសង្ហាសាច់សខ្ចីម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងចូលចាក់សាំង ក៏ស្រាប់តែរត់ចុះទៅដេករមៀលពេញផ្លូវ ហើយយកដបទឹកគប់ទៅលើអ្នកធ្វើដំណើរផ្អើលអស់មហាជន។

      ហេតុការណ៍នោះបានកេីតឡងកាលពីវេលាម៉ោងជាង៣ រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នំ២០២១ ស្ថិតនៅចំណុចផ្លូវបំបែកជាប្រាំ ត្រង់ស្ថានីយ៍សាំង TOTAL ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
​   .អ្នកឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើបើកបររថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANG ROVER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-3969 ចូលចាក់សាំងបន្ទាប់មក ក៏បានស្រែកឡូឡា រវើរវាយ ដេលដួលលើផ្លូវហើយយកដបទឹកសុទ្ធគប់ទៅលើអ្នកធ្វើដំណើរ។
      ប្រភពបន្តថា ក្រោយឃើញស្ថានភាពន សមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង២ សហការជាមួយកម្លាំងប្រជាការពារនិងកម្លាំងអន្តរាគមន៍ បានចុះទៅលួងលោមបុរសខាង លើនេះ ដឹកយកទៅកាន់សាលាសង្កាត់ទួលទំពូង២ ដើម្បីប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិនៅពេលក្រោយ។
​      ក្រោយសមត្ថកិច្ចនាំយកទៅកាន់ប៉ុស្តិ៍ ក៍មានការលើកឡើងដោយហ្វូងមហាជនថា បុរសម្នាក់នេះមាន សាច់ឈាមស្រស់ថ្លាសខ្ចី អាចជាកូនអ្នកមាន អ្នកធំម្នាក់។ តែសង្ស័យថាបុរសខាងលើនេះ ប្រើប្រាស់គ្រឿងញៀន លើសកម្រិត ទើបបណ្តាលឱ្យក្លាយខ្លួនទៅជាបែបនេះ វាជាការពិតណាស់។ អីចឹងទេ សូមយុវ វ័យទាំងឡាយ មេត្តាជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថា គ្រឿងញៀនបំផ្លាញអនាគតរបស់អ្នក និងគ្រួសារអ្នក៕