យុវជនម្នាក់បាញ់សម្លាប់ខ្លួនក្នុងបន្ទប់ទឹកមិនទាន់ដឹងមូលហេតុពិត


ដោយ:កវី/សៀមរាប៖ ព័ត៍មានបឋម យុវជនវ័យ១៣ឆ្នាំម្នាក់បានបាញ់សម្លាប់ខ្លួនក្នុងបន្ទប់ទឹក ដោយមឲនទាន់ដឹងពីមូលហេតុពិត។
      ហេតុការណ៍បានកើតឡើង នៅវេលម៉ោង១៥ និង ០០នាទីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
        របាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថានេះ
គឺជាករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងដោយអាវុធម៉ាកSIG SAUR ចំនួន០១គ្រាប់ចំក្បាល។  សពជនរងគ្រោះឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំមុខរបរសិស្ស។
       របាយការណ៍បង្ហាញទៀតថា ជនរងគ្រោះ បានយកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឈ្មោះ អ៊ុយ ចយ ភេទប្រុស អាយុ ៤៨ឆ្នាំ ជាឪពុករបស់ខ្លួន មុខរបរ កងរាជអាវុធហត្ថ ខេត្ត សៀមរាប។
        របាយការណ៍បង្ហាញទៀតថា តាមការឆ្លើយបំភ្លឺរបស់ឱពុក ម្តាយ ជនរងគ្រោះជាមនុស្សមានជំងឺបាក់ ទឹកចិត្ត។ ខណ:នេះ សមត្ថកិច្ចជំនាញកំពុងធ្វើកោ សល្យវិច័យ។
        នៅក្នុងហេតុការណ៍​ គេឃើញលោក ព្រះរាជ អាជ្ញាអមសាលាដំបូងចុះទៅពិនិត្យហេតុការណ៍ដោយផ្ទាល់ផងដែរ។ ទោះបីយ៉ាងណាករណីឃាត្តកម្មនេះ កំពុងពិនិត្យនឲងកោសលវិច័យនៅឡើយ៕